ទើបបានជាមានគតិ២យ៉ាង មិនមែនក្រៅពី២យ៉ាងនេះឡើយ គឺបើ មហាបុរស នៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ។ សេចក្តីបំប្រួញ។ បើមហាបុរស ចេញចាកគេហដ្ឋាន ទៅទ្រង់ព្រះផ្នួស នឹងបានត្រាស់ជាអរហន្តសម្មាសម្ពុទ្ធក្នុងលោក មានដម្បូល គឺកិលេសបើកចេញហើយ។ ម្នាលភិក្ខុទាំងឡាយ មហាបុរសក្នុងលោកនេះ មានព្រះបាទប្រតិស្ឋានល្អ គឺមានផ្ទៃព្រះបាទទាំងគូរាបស្មើសព្វអន្លើ។ ម្នាលភិក្ខុទាំងឡាយ មហាបុរសមានព្រះបាទប្រតិស្ឋានល្អ ដោយហេតុណា។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះឯង ជាមហាបុរិសលក្ខណៈ របស់មហាបុរស។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ត្រង់ផ្ទៃព្រះបាទទាំងគូ ខាងក្រោមរបស់មហាបុរស មានរូបចក្រកើតឡើង ប្រកបដោយខ្នងកង់ និងដុំ ព្រមទាំងកាំ១០០០ មានចន្លោះស្មើគ្នាគ្រប់អន្លើ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ផ្ទៃព្រះបាទទាំងគូខាងក្រោម របស់មហាបុរស មានរូបចក្រកើតឡើង ប្រកបដោយខ្នងកង់ និងដុំ ព្រមទាំងកាំ ១០០០ មានចន្លោះស្មើគ្នា គ្រប់អន្លើ ដោយហេតុណា។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះឯង ជាមហាបុរិសលក្ខណៈ របស់មហាបុរស។ ម្នាលភិក្ខុទាំងឡាយ មួយទៀត