អ្វីហ្ន៎ជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យដែនអាឡវីនេះប្រែជាកើតទុរ្ភិក្ស បិណ្ឌបាតបានដោយកម្រ លំបាកនឹងព្យាយាមស្វែងរកការចិញ្ចឹមជីវិតទៅវិញ។ ទើបភិក្ខុទាំងនោះពិតរឿងនុ៎ះដល់ព្រះមហាកស្សបដ៏មានអាយុ។
[១៩៦] គ្រានោះ ព្រះដ៏មានព្រះភាគ គង់នៅក្នុងក្រុងរាជគ្រឹះ គួរដល់ពុទ្ធអធ្យាស្រ័យ ហើយក៏យាងចេញទៅឯដែនអាឡវី យាងទៅកាន់ចារិកតាមលំដាប់ សំដៅទៅកាន់ដែនអាឡវីនោះ។ មានសេចក្តីដំណាលថា ព្រះដ៏មានព្រះភាគ ទ្រង់សម្រេចឥរិយាបថនៅនាអគ្គាឡវចេតិយ ក្នុងដែនអាឡវីនោះ។ ខណៈនោះ ព្រះមហាកស្សបដ៏មានអាយុ ចូលទៅគាល់ព្រះអង្គ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយខាងទីដ៏សមគួរ។ លុះអង្គុយក្នុងទីដ៏សមគួររួចហើយ ព្រះមហាកស្សបដ៏មានអាយុបានក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់ត្រាស់សួរបញ្ជាក់ពួកភិក្ខុដែនអាឡវីថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នករាល់គ្នាឲ្យគេធ្វើនូវកុដិទាំងឡាយដែលមានគ្រឿងឧបករណ៍ សូមអំពីគេមកដោយខ្លួនឯង មិនមានទាយកជាម្ចាស់របស់ ចំពោះជាទីនៅរបស់ខ្លួន ធំហួសប្រមាណ។