ឲ្យពូថៅ ឲ្យដឹង ឲ្យចប ឲ្យពន្លាក ឲ្យវល្ល៍ ឲ្យឫស្សី ឲ្យស្មៅយ៉ាប្លង ឲ្យស្មៅដំណេកទន្សាយ ឲ្យស្មៅ ឲ្យដីស្អិត (ដល់យើងទាំងឡាយ) ម្នាលមោឃបុរសទាំងឡាយ អំពើដែលពួកអ្នកធ្វើនេះ មិននាំឲ្យជ្រះថ្លា ដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា(នោះ)ទេ។បេ។ មានតែនាំឲ្យខូចចិត្ត ដល់ជនទាំងឡាយដែលមានសេចក្តីជ្រះថ្លាហើយ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលពួកភិក្ខុដែនអាឡវីដោយអនេកបរិយាយ។បេ។ ហើយទ្រង់សំដែងធម្មីកថាតាមសមគួរដល់ហេតុនោះៗ ដល់ភិក្ខុទាំងឡាយ ហើយត្រាស់ហៅពួកភិក្ខុមក ហើយ(ត្រាស់ថា)។
[១៩៧] ម្នាលភិក្ខុទាំងឡាយ ក្នុងកាលពីដើម មានឥសីពីរនាក់ ជាបងប្អូននឹងគ្នា សំណាក់នៅអាស្រ័យនឹងស្ទឹងគង្គា។ ម្នាលភិក្ខុទាំងឡាយ វេលានោះ មានសេ្តចនាគមួយឈ្មោះមណិកណ្ឋ ឡើងមកអំពីស្ទឹងគង្គា ហើយចូលមករកឥសីជាប្អូន លុះចូលមកដល់ហើយ ក៏ព័ទ្ធព័ន្ធឥសីប្អូនដោយភ្នេន៧ជុំ ហើយបើកពពារដ៏ធំបាំងពីខាងលើសីរ្យនៃឥសីប្អូននោះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ឥសីប្អូនហេតុតែមានសេចក្តីខ្លាចអំពីនាគនោះ ក៏ចេះតែស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតទៅជារោគលឿងស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ។