រឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គត្រាស់ថា ម្នាលឧទាយិ ឮថាអ្នកឯង តែម្នាក់ឯង ទៅអង្គុយលើអាសនៈដ៏ស្ងាត់កំបាំង ល្មមធ្វើ (សេវនកិច្ច) បាន ជាមួយនឹងមាតុគ្រាមតែម្នាក់ឯង ពិតមែនឬ។ ឧទាយិក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធដ៏មានបុញ្ញសិរី ទ្រង់តិះដៀលថា ម្នាលមោឃបុរស ការដែលអ្នកធ្វើនោះ មិនស្រួល មិនទំនង។បេ។ ម្នាលមោឃបុរស ហេតុដូចម្តេចក៏អ្នកឯង តែម្នាក់ឯង អង្គុយលើអាសនៈដ៏ស្ងាត់កំបាំង ល្មមធ្វើ (សេវនកិច្ច) បាន ជាមួយនឹងមាតុគ្រាមតែម្នាក់ឯង ម្នាលមោឃបុរស ការដែលអ្នកធ្វើនោះ មិននាំឲ្យជ្រះថ្លា ដល់ជនដែលមិនទាន់ជ្រះថ្លាហើយផង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ តែម្នាក់ឯង អង្គុយលើអាសនៈដ៏ស្ងាត់កំបាំង ល្មមធ្វើ (សេវនកិច្ច) បាន ជាមួយនឹងមាតុគ្រាម មានឧបាសិកាដែលមានវាចាគួរជឿបាន ឃើញភិក្ខុនោះ ហើយគប្បីចោទដោយអាបត្តិបីយ៉ាង ចំពោះអាបត្តិណាមួយ គឺអាបត្តិបារាជិកក្តី សង្ឃាទិសេសក្តី បាចិត្តិយក្តី ភិក្ខុទទួលប្តេជ្ញាការអង្គុយ (នោះមែន) វិនយធរត្រូវវិនិច្ឆ័យដោយអាបត្តិបីយ៉ាង ចំពោះអាបត្តិណាមួយ គឺ អាបត្តិបារាជិក្តី