[១១៦] ភិក្ខុទាំងឡាយនោះ ត្រេកអរអនុមោទនា ចំពោះភាសិតរបស់ព្រះសារីបុត្រដ៏មានអាយុថា អាវុសោ ប្រពៃហើយ ទើបសួរប្រស្នាតទៅទៀត នឹងព្រះសារីបុត្រដ៏មានអាយុថា ម្នាលអាវុសោ អរិយសាវ័ក ជាសម្មាទិដ្ឋិ មានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយបានមកកាន់ព្រះសទ្ធម្មនេះ ដោយបរិយាយដទៃទៀត មានដែរឬ។
[១១៧] ព្រះសារីបុត្រដ៏មានអាយុឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ បរិយាយដទៃ នៅមានទៀត ដូច្នេះ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ស្គាល់ច្បាស់នូវជរា និងមរណៈផង ស្គាល់ច្បាស់ នូវសេចក្តីកើតឡើងនៃជរា និងមរណៈផង ស្គាល់ច្បាស់នូវសេចក្តីរំលត់ជរា និងមរណៈផង ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ជរា និងមរណៈផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ ជរា និងមរណៈ តើដូចម្តេច សេចក្តីកើតឡើងនៃជរា និងមរណៈ តើដូចម្តេច សេចក្តីរំលត់ទៅ នៃជរា និងមរណៈ