មាន​សភាវៈ​គួរ​ស្រឡាញ់​ ​មាន​សភាវៈ​គួរ​ត្រេកអរ​ក្នុង​លោក​ ​តណ្ហា​នុ៎ះ​ ​កាលដែល​កើតឡើង​ ​ក៏​កើតឡើង​ក្នុង​ចក្ខុ​សម្ផ័​ស្ស​ជាដើម​នុ៎ះ​ ​កាលដែល​ជាប់​នៅ​ ​ក៏​ជាប់​នៅក្នុង​ចក្ខុ​សម្ផ័​ស្ស​ជាដើម​នុ៎ះ​។​ ​វេទនា​ ​ដែល​កើតអំពី​ចក្ខុ​សម្ផ័​ស្ស​ ​វេទនា​ ​ដែល​កើតអំពី​សោ​ត​សម្ផ័​ស្ស​ ​វេទនា​ ​ដែល​កើតអំពី​ឃាន​សម្ផ័​ស្ស​ ​វេទនា​ ​ដែល​កើតអំពី​ជិវ្ហា​សម្ផ័​ស្ស​ ​វេទនា​ ​ដែល​កើតអំពី​កា​យស​ម្ផ័ស្ស​ ​វេទនា​ ​ដែល​កើតអំពី​មនោ​សម្ផ័​ស្ស​ ​មាន​សភាវៈ​គួរ​ស្រឡាញ់​ ​មាន​សភាវៈ​គួរ​ត្រេកអរ​ក្នុង​លោក​ ​តណ្ហា​នុ៎ះ​ ​កាលដែល​កើតឡើង​ ​ក៏​កើតឡើង​ក្នុង​វេទនា​ ​ដែល​កើតអំពី​ចក្ខុ​សម្ផ័​ស្ស​ជាដើម​នុ៎ះ​ ​កាលដែល​ជាប់​នៅ​ ​ក៏​ជាប់​នៅក្នុង​វេទនា​ ​ដែល​កើតអំពី​ចក្ខុ​សម្ផ័​ស្ស​ជាដើម​នុ៎ះ​។​ ​រូបសញ្ញា​ ​(​សេចក្តី​សម្គាល់​ក្នុង​រូប​)​ ​សទ្ទសញ្ញា​ ​(​សេចក្តី​សម្គាល់​ក្នុង​សំឡេង​)​ ​គន្ធ​សញ្ញា​ ​(​សេចក្តី​សម្គាល់​ក្នុង​ក្លិន​)​ ​រស​សញ្ញា​ ​(​សេចក្តី​សម្គាល់​ក្នុង​រស​)​ ​ផោដ្ឋព្វ​សញ្ញា​ ​(​សេចក្តី​សម្គាល់​ក្នុង​ផោដ្ឋព្វៈ​)​ ​ធម្ម​សញ្ញា​ ​(​សេចក្តី​សម្គាល់​ក្នុង​ធម្មារម្មណ៍​)​ ​មាន​សភាវៈ​គួរ​ស្រឡាញ់​ ​មាន​សភាវៈ​គួរ​ត្រេកអរ​ក្នុង​លោក​ ​តណ្ហា​នុ៎ះ​ ​កាលដែល​កើតឡើង​ ​ក៏​កើតឡើង​តែ​ក្នុង​រូបសញ្ញា​ជាដើម​នុ៎ះ​ ​កាលដែល​ជាប់​នៅ​ ​ក៏​ជាប់​នៅក្នុង​រូបសញ្ញា​ជាដើម​នុ៎ះ​។​ ​រូប​សញ្ចេតនា​ ​(​ការ​គិត​សន្សំ​នូវ​រូបារម្មណ៍​)​ ​សទ្ទ​សញ្ចេតនា​ ​គន្ធ​សញ្ចេតនា​ ​រស​សញ្ចេតនា​ ​ផោដ្ឋព្វ​សញ្ចេតនា​
ថយ | ទំព័រទី ២២៧ | បន្ទាប់