តថាគត​ ​ជា​អ្នកមាន​តបៈ​ដ៏​ក្រៃលែង​ ​បើ​និយាយ​ពី​អ្នក​សៅហ្មង​ ​តថាគត​ ​ជា​អ្នក​សៅហ្មង​ដ៏​ក្រៃលែង​ ​បើ​និយាយ​ពី​អ្នកមាន​សេចក្តី​ខ្ពើម​បាប​ ​តថាគត​ ​ជា​អ្នកមាន​សេចក្តី​ខ្ពើម​បាប​ដ៏​ក្រៃលែង​ ​បើ​និយាយ​ពី​អ្នក​ស្ងប់ស្ងាត់​ ​តថាគត​ ​ជា​អ្នក​ស្ងប់ស្ងាត់​ដ៏​ក្រៃលែង​។​
 [​១៧៨​]​ ​ម្នាល​សារីបុត្ត​ ​ការ​មានត​បៈ​របស់​តថាគត​ ​ក្នុង​ព្រហ្មចរិយៈ​ ​ប្រកបដោយ​អង្គ៤នោះ​ដូច្នេះ​ ​គឺ​តថាគត​ជា​អ្នក​អាក្រាត​ ​លះបង់​មារយាទ​ល្អ​(​១​)​ ​ប្រព្រឹត្ត​ហត្ថា​វលេ​ខន​បតិ​បត្តិ​(​២​)​ ​ជា​អ្នក​កាន់​វត្ត​មិន​ចូល​មក​ ​(​ទទួល​ភត្ត​)​ ​ដែលគេ​និមន្ត​ថា​ ​លោក​ដ៏​ចំរើន​ ​ចូរ​ចូល​មក​ ​មិន​រង់ចាំ​តាម​គេ​និមន្ត​ថា​ ​លោក​ដ៏​ចំរើន​ ​សូម​រង់ចាំ​សិន​ ​មិន​ត្រេកអរ​នឹង​ចង្ហាន់​ ​ដែល​កាន់​យក​មក​មុន​ ​មិន​ត្រេកអរ​នឹង​ចង្ហាន់​ ​ដែលគេ​ប្រាប់​ថា​ធ្វើ​ ​ចំពោះខ្លួន​ ​មិន​ត្រេកអរ​នឹង​ចង្ហាន់​ ​ដែលគេ​និមន្ត​(​៣​)​ ​។​ ​តថាគត​នោះ​ ​មិន​ទទួល​ចង្ហាន់​ ​ដែលគេ​កំពុង​ដោះ​ដួស​អំពី​ឆ្នាំង​ ​មិន​ទទួល​ចង្ហាន់​ ​អំពី​មាត់​កញ្ជើ​ ​មិន​ទទួល​ចង្ហាន់​ ​ដែលគេ​ឲ្យ​ត្រង់​ចន្លោះ​ធរណី​ ​មិន​ទទួល​ចង្ហាន់​ ​ដែលគេ​ឲ្យ​ត្រង់​ចន្លោះ​ត្បាល់​ ​មិន​ទទួល​ចង្ហាន់​ដែលគេ​ឲ្យ​ត្រង់​ចន្លោះ​អង្រែ​ ​មិន​ទទួល​
​(​១​)​ ​ឈរ​បន្ទោបង់​ឧច្ចារៈ​ ​បស្សាវៈ​ ​និង​ឈរ​បរិភោគ​។​ ​(​២​)​ ​បរិភោគភោជន​លិទ្ធ​ដៃ​ ​និង​យក​ម្រាមដៃ​កិត​លាមក​ ​ព្រោះ​សំគាល់​កំណាត់ឈើ​ ​ថា​ជា​សត្វ​។​ ​(​៣​)​ ​និមន្ត​ថា​សូម​ចូល​ទៅកាន់​ត្រកូល​ ​ឬ​ផ្លូវ​ ​ឬ​ស្រុក​ឯណោះ​។​
ថយ | ទំព័រទី ២៩២ | បន្ទាប់