មាន​អាចម៍គោ​ ​ជា​អាហារ​ខ្លះ​ ​មាន​មើម​ ​និង​ផ្លែឈើ​ជា​អាហារ​ចិញ្ចឹមជីវិត​ខ្លះ​ ​តែង​បរិភោគ​ផ្លែឈើ​ ​ដែល​ជ្រុះ​ឯង​ចិញ្ចឹមជីវិត​ខ្លះ​។​ ​តថាគត​ ​ប្រើប្រាស់​សំពត់​ដែល​ត្បាញ​ដោយ​សំបក​ធ្មៃ​ខ្លះ​ ​ប្រើប្រាស់​សំពត់​ដែល​ត្បាញ​លាយ​ចម្រុះគ្នា​ខ្លះ​ ​ប្រើប្រាស់​សំពត់​ដែលគេ​រុំ​សាកសព​ខ្លះ​ ​ប្រើប្រាស់​សំពត់​បំសុកូល​(​១​)​ ​ខ្លះ​ ​ប្រើប្រាស់​សំពត់​សំបក​ឈើ​ខ្លះ​ ​ប្រើប្រាស់​ស្បែក​ខ្លា​ខ្លះ​ ​ប្រើប្រាស់​ស្បែក​ខ្លា​ទាំង​ក្រចក​ខ្លះ​ ​ប្រើប្រាស់​សំពត់​ដែល​ក្រង​ដោយ​ស្បូវ​ខ្លះ​ ​ប្រើប្រាស់​សំពត់​ដែល​ក្រង​ដោយ​សំបក​ក្រចៅ​ខ្លះ​ ​ប្រើប្រាស់​សំពត់​ ​ដែល​ក្រង​ដោយ​ចំរៀក​ក្តារ​ខ្លះ​(​*​)​ ​ប្រើប្រាស់​សំពត់​កម្ពល​ ​ដែល​ត្បាញ​ដោយ​សក់​មនុស្ស​ខ្លះ​ ​ប្រើប្រាស់​សំពត់​ ​ដែល​ត្បាញ​ដោយ​រោម​កន្ទុយ​សត្វ​ខ្លះ​ ​ប្រើប្រាស់​សំពត់​ដែល​ត្បាញ​ដោយ​ស្លាប​មៀម​ខ្លះ​ ​ជា​អ្នក​ទុកសក់​ ​និង​ពុកមាត់​ ​ពុកចង្កា​ ​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ព្យាយាម​ ​ទុកសក់​ ​និង​ពុកមាត់​ ​ពុកចង្កា​ខ្លះ​ ​ជា​អ្នក​ប្រព្រឹត្ត​តែ​ឈរ​ ​មិន​អង្គុយ​ខ្លះ​ ​ជា​អ្នក​អង្គុយច្រហោង​ ​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ព្យាយាម​ ​អង្គុយច្រហោង​ខ្លះ​ ​ជា​អ្នក​ដេក​លើ​បន្លា​ ​សម្រេចការ​ដេក​លើ​បន្លា​ខ្លះ​ ​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ព្យាយាម​ចុះត្រាំ​ក្នុងទឹក​ ​(​ដើម្បី​បន្សាត់​បាប​)​ ​ក្នុង១ថ្ងៃ៣ដង​(​២​)​
​(​១​)​ ​កំណាត់សំពត់​ដែលគេ​ចោល​លើ​ផែនដី​។​ ​(​*​)​ ​ត្រូវ​កែ​ពី​ ​សំបក​ផ្លែឈើ​ ​ថា​ ​ចំរៀក​ក្តារ​ ​តាម​បិដក​លេខ២៥​ ​ទំព័រ​ ​៩៤​ ​ត្រង់​លេខយោង​។​ ​(​២​)​ ​គឺ​ពេលព្រឹក​ព្រហាម​ម្តង​ ​ថ្ងៃត្រង់​ម្តង​ ​ល្ងាច​ម្តង​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៩៤ | បន្ទាប់