សំគាល់នូវផែនដី ថាជាផែនដីពិតហើយ ក៏រាប់អាននូវផែនដី រាប់អានក្នុងផែនដី រាប់អានថា ផែនដីពិត រាប់អានថា ផែនដីជារបស់អញ ត្រេកអរនឹងផែនដី។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរនៃផែនដីនោះមិនបាន។ បុថុជ្ជន តែងសំគាល់នូវទឹក ថាជាទឹកពិត លុះសំគាល់នូវទឹក ថាជាទឹកពិតហើយ ក៏រាប់អាននូវទឹក រាប់អានក្នុងទឹក រាប់អានថា ទឹកពិត រាប់អានថា ទឹកជារបស់អញ ត្រេកអរនឹងទឹក។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរទឹកនោះមិនបាន។ បុថុជ្ជន សំគាល់នូវភ្លើង ថាជាភ្លើងពិត លុះសំគាល់នូវភ្លើង ថាជាភ្លើងពិតហើយ ក៏រាប់អាននូវភ្លើង រាប់អានក្នុងភ្លើង រាប់អានថា ភ្លើងពិត រាប់អានថា ភ្លើងជារបស់អញ ត្រេកអរនឹងភ្លើង។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរភ្លើងនោះមិនបាន។ បុថុជ្ជន សំគាល់នូវខ្យល់ ថាជាខ្យល់ពិត លុះសំគាល់នូវខ្យល់ ថាជាខ្យល់ពិតហើយ ក៏រាប់អាននូវខ្យល់ រាប់អានក្នុងខ្យល់ រាប់អានថា ខ្យល់ពិត រាប់អានថា ខ្យល់ជារបស់អញ ត្រេកអរនឹងខ្យល់។ ដំណើរនោះ ព្រោះហេតុអ្វី។