សំគាល់​ថា​ ​គួរ​ប្រៀនប្រដៅ​ផង​ ​សំគាល់​ថា​ ​គួរ​ដល់​នូវ​សេចក្តី​ស្និទ្ធស្នាល​ ​ក្នុង​បុគ្គល​នោះ​ផង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចុះ​ធម៌​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ងាយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​(​ធម៌​ដែល​ធ្វើឲ្យ​ជា​អ្នក​ ​ប្រដៅ​ងាយ​ ​មាន១៦​)​ ​គឺ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​មិន​មាន​សេចក្តី​ប្រាថ្នា​លាមក​ ​មិន​លុះ​ក្នុង​អំណាច​ ​នៃ​សេចក្តី​ប្រាថ្នា​លាមក​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ត្រង់​ដែល​ភិក្ខុ​ ​ជា​អ្នក​មិន​មាន​សេចក្តី​ប្រាថ្នា​លាមក​ ​មិន​លុះ​ក្នុង​អំណាច​ ​នៃ​សេចក្តី​ប្រាថ្នា​លាមក​ ​នេះឯង​ជា​ធម៌​ ​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ងាយ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​មិន​លើកខ្លួន​ឯង​ ​មិន​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ត្រង់​ដែល​ភិក្ខុ​ ​ជា​អ្នក​មិន​លើកខ្លួន​ឯង​ ​មិន​បន្តុះ​បង្អាប់​អ្នកដទៃ​ ​នេះឯង​ជា​ធម៌​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ងាយ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​មិន​អ្នក​ក្រោធ​ ​មិន​មាន​សេចក្តី​ក្រោធ​ ​គ្រប​សង្កត់​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ត្រង់​ដែល​ភិក្ខុ​ ​ជា​អ្នក​មិន​ក្រោធ​ ​មិន​មាន​សេចក្តី​ក្រោធ​គ្រប​សង្កត់​ ​នេះឯង​ជា​ធម៌​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ងាយ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​មិន​អ្នក​ក្រោធ​ ​មិន​ចងគំនុំ​ទុក​ ​ព្រោះ​សេចក្តី​ក្រោធ​ជាហេតុ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ត្រង់​ដែល​ភិក្ខុ​ ​ជា​អ្នក​មិន​ក្រោធ
ថយ | ទំព័រទី ៣៥៩ | បន្ទាប់