ដល់​នូវ​សេចក្តី​វិនាស​បាត់បង់​ទៅ​ពុំខាន​ ​ព្រោះ​លះបង់​នូវ​អកុសល​វិតក្កៈ​ទាំងនោះ​ចេញ​បាន​ ​ទើប​ចិត្ត​ខាងក្នុង​ ​ក៏​តាំងនៅ​ស្ងួតស្ងប់​ស៊ប់សួន​ ​មាន​អារម្មណ៍​តែមួយ​ ​នឹង​នៅក្នុង​អារម្មណ៍​។​ ​កាល​ភិក្ខុ​មិនបាន​នឹកនា​ ​មិនបាន​យកចិត្ត​ទុកដាក់​ ​ចំពោះ​វិតក្កៈ​ទាំងនោះ​ហើយ​ ​អកុសល​វិតក្កៈ​ ​ដ៏​លាមក​ទាំងឡាយ​ណា​ ​ដែល​ប្រកបដោយ​ឆន្ទៈ​ខ្លះ​ ​ប្រកបដោយ​ទោសៈ​ខ្លះ​ ​ប្រកបដោយ​មោហៈ​ខ្លះ​ ​អកុសល​វិតក្កៈ​ទាំងនោះ​ ​ក៏​សាបសូន្យ​ទៅ​ ​ដល់​នូវ​សេចក្តី​វិនាស​បាត់បង់​ទៅ​ពុំខាន​ ​ព្រោះ​លះបង់​នូវ​អកុសល​វិតក្កៈ​ទាំងនោះ​ចេញ​បាន​ ​ទើប​ចិត្ត​ខាងក្នុង​ ​ក៏​តាំងនៅ​ស្ងួតស្ងប់​ស៊ប់សួន​ ​មាន​អារម្មណ៍​តែមួយ​ ​នឹង​នៅក្នុង​អារម្មណ៍​។​ ​កាល​ភិក្ខុ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​វិតក្ក​សង្ខារ​សណ្ឋាន​ ​នៃ​វិតក្កៈ​ទាំងនោះ​ហើយ​ ​អកុសល​វិតក្កៈ​ទាំងឡាយ​ណា​ ​ដែល​ប្រកបដោយ​ឆន្ទៈ​ខ្លះ​ ​ប្រកបដោយ​ទោសៈ​ខ្លះ​ ​ប្រកបដោយ​មោហៈ​ខ្លះ​ ​អកុសល​វិតក្កៈ​ទាំងនោះ​ ​ក៏​សាបសូន្យ​ទៅ​ ​ដល់​នូវ​សេចក្តី​វិនាស​បាត់បង់​ទៅ​ពុំខាន​ ​ព្រោះ​លះបង់​នូវ​អកុសល​វិតក្កៈ​ទាំងនោះ​ចេញ​បាន​ហើយ​ ​ទើប​ចិត្ត​ខាងក្នុង​ ​ក៏​តាំងនៅ​ស្ងួតស្ងប់​ស៊ប់សួន​ ​មាន​អារម្មណ៍​តែមួយ​ ​នឹង​នៅក្នុង​អារម្មណ៍​។​ ​(​កាល​ភិក្ខុ​នោះ​)​ ​កំពុង​សង្កត់​ធ្មេញ​ខាងលើ​ ​និង​ធ្មេញ​ខាង
ថយ | ទំព័រទី ៤៥១ | បន្ទាប់