[​១១៦​]​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ត្រេកអរ​អនុមោទនា​ ​ចំពោះ​ភាសិត​របស់​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ថា​ ​អាវុសោ​ ​ប្រពៃ​ហើយ​ ​ទើប​សួរ​ប្រស្នា​តទៅទៀត​ ​នឹង​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​ ​អរិយសាវ័ក​ ​ជា​សម្មាទិដ្ឋិ​ ​មាន​ទិដ្ឋិ​ត្រង់​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ក្នុង​ព្រះធម៌​ ​ហើយ​បាន​មកកាន់​ព្រះ​សទ្ធម្ម​នេះ​ ​ដោយ​បរិយាយ​ដទៃទៀត​ ​មាន​ដែរ​ឬ​។​
 [​១១៧​]​ ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ឆ្លើយតប​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បរិយាយ​ដទៃ​ ​នៅ​មាន​ទៀត​ ​ដូច្នេះ​ ​ហើយ​និយាយ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលណា​អរិយសាវ័ក​ ​ស្គាល់​ច្បាស់​នូវ​ជរា​ ​និង​មរណៈ​ផង​ ​ស្គាល់​ច្បាស់​ ​នូវ​សេចក្តី​កើតឡើង​នៃជ​រា​ ​និង​មរណៈ​ផង​ ​ស្គាល់​ច្បាស់​នូវ​សេចក្តី​រំលត់​ជរា​ ​និង​មរណៈ​ផង​ ​ស្គាល់​ច្បាស់​នូវ​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ដើម្បី​រំលត់​ជរា​ ​និង​មរណៈ​ផង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អរិយសាវ័ក​ ​ជា​សម្មាទិដ្ឋិ​ ​ជា​អ្នកមាន​ទិដ្ឋិ​ត្រង់​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ក្នុង​ព្រះធម៌​ ​ហើយ​មកកាន់​ព្រះ​សទ្ធម្ម​នេះ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​ ​ក្នុង​កាលនោះ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ជរា​ ​និង​មរណៈ​ ​តើ​ដូចម្តេច​ ​សេចក្តី​កើតឡើង​នៃជ​រា​ ​និង​មរណៈ​ ​តើ​ដូចម្តេច​ ​សេចក្តី​រំលត់​ទៅ​ ​នៃជ​រា​ ​និង​មរណៈ​ ​
ថយ | ទំព័រទី ១៦១ | បន្ទាប់