និគ្រន្ថ​ទាំងឡាយ​ឆ្លើយតប​ថា​ ​ម្នាល​អាវុសោ​ ​ដំណើរ​នេះ​ ​យើងខ្ញុំ​មិនបាន​ដឹង​ទេ​។​ ​ម្នាល​អាវុសោ​និគ្រន្ថ​ទាំងឡាយ​ ​ចុះ​អ្នក​ទាំងឡាយ​ ​ដឹង​ថា​ ​យើង​ទាំងឡាយ​ ​បាន​ធ្វើ​នូវ​បាបកម្ម​ ​ក្នុង​កាលមុន​ ​ឬមិន​ដឹង​ថា​ ​មិនបាន​ធ្វើ​នូវ​បាបកម្ម​ក្នុង​កាលមុន​ទេ​។​ ​ម្នាល​អាវុសោ​ ​ដំណើរ​នេះ​ ​យើងខ្ញុំ​មិនបាន​ដឹង​ទេ​។​ ​ម្នាល​អាវុសោ​និគ្រន្ថ​ទាំងឡាយ​ ​ចុះ​អ្នក​ទាំងឡាយ​ ​ដឹង​ថា​ ​យើង​ទាំងឡាយ​ ​បាន​ធ្វើ​នូវ​បាបកម្ម​ ​មាន​សភាព​យ៉ាងនេះ​ខ្លះ​ ​យ៉ាងនោះ​ខ្លះ​ ​ដូច្នេះ​ដែរ​ឬ​។​ ​ម្នាល​អាវុសោ​ ​ដំណើរ​នេះ​ ​យើងខ្ញុំ​មិនបាន​ដឹង​ទេ​។​ ​ម្នាល​អាវុសោ​និគ្រន្ថ​ទាំងឡាយ​ ​ចុះ​អ្នក​ទាំងឡាយ​ ​ដឹង​ថា​ ​ទុក្ខ​មាន​ប្រមាណ​ប៉ុណ្ណេះ​ ​សាបសូន្យ​ហើយ​ឬ​ ​ទុក្ខ​មាន​ប្រមាណ​ប៉ុណ្ណេះ​ ​គប្បី​សាបសូន្យ​ទៅ​ឬ​ ​កាលបើ​ទុក្ខ​មាន​ប្រមាណ​ប៉ុណ្ណេះ​សាបសូន្យ​ហើយ​ ​ទុក្ខ​ទាំងអស់​ ​នឹង​សាបសូន្យ​ទៅ​ ​ដូច្នេះ​ដែរ​ឬ​។​ ​ម្នាល​អាវុសោ​ ​ដំណើរ​នេះ​ ​យើងខ្ញុំ​មិនបាន​ដឹង​ទេ​។​ ​ម្នាល​អាវុសោ​និគ្រន្ថ​ទាំងឡាយ​ ​ចុះ​អ្នក​ទាំងឡាយ​ ​ដឹង​ថា​ ​ក្នុង​សាសនា​របស់​ពួក​អ្នក​ ​មានការ​លះបង់​នូវ​ធម៌​ទាំងឡាយ​ជាអកុសល​ ​ញុំាង​ធម៌​ទាំងឡាយ​ ​ជាកុសល​ ​ឲ្យ​កើតឡើង​ក្នុង​បច្ចុប្បន្ន​នេះ​ ​ដូច្នេះ​ដែរ​ឬ​។​ ​ម្នាល​អាវុសោ​ ​ដំណើរ​នេះ​ ​យើង​មិនបាន​ដឹង​ទេ​។​ ​ម្នាល​អាវុសោ​និគ្រន្ថ​ទាំងឡាយ​ ​បានឮ​ថា​ ​អ្នក​ទាំងឡាយ​ ​មិនដឹង​ថា​ ​យើង​ទាំងឡាយ​ ​ធ្លាប់​កើត​ក្នុង​កាលមុន​
ថយ | ទំព័រទី ៣៤៩ | បន្ទាប់