ដល់នូវសេចក្តីវិនាសបាត់បង់ទៅពុំខាន ព្រោះលះបង់នូវអកុសលវិតក្កៈទាំងនោះចេញបាន ទើបចិត្តខាងក្នុង ក៏តាំងនៅស្ងួតស្ងប់ស៊ប់សួន មានអារម្មណ៍តែមួយ នឹងនៅក្នុងអារម្មណ៍។ កាលភិក្ខុមិនបាននឹកនា មិនបានយកចិត្តទុកដាក់ ចំពោះវិតក្កៈទាំងនោះហើយ អកុសលវិតក្កៈ ដ៏លាមកទាំងឡាយណា ដែលប្រកបដោយឆន្ទៈខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយមោហៈខ្លះ អកុសលវិតក្កៈទាំងនោះ ក៏សាបសូន្យទៅ ដល់នូវសេចក្តីវិនាសបាត់បង់ទៅពុំខាន ព្រោះលះបង់នូវអកុសលវិតក្កៈទាំងនោះចេញបាន ទើបចិត្តខាងក្នុង ក៏តាំងនៅស្ងួតស្ងប់ស៊ប់សួន មានអារម្មណ៍តែមួយ នឹងនៅក្នុងអារម្មណ៍។ កាលភិក្ខុធ្វើទុកក្នុងចិត្ត នូវវិតក្កសង្ខារសណ្ឋាន នៃវិតក្កៈទាំងនោះហើយ អកុសលវិតក្កៈទាំងឡាយណា ដែលប្រកបដោយឆន្ទៈខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយមោហៈខ្លះ អកុសលវិតក្កៈទាំងនោះ ក៏សាបសូន្យទៅ ដល់នូវសេចក្តីវិនាសបាត់បង់ទៅពុំខាន ព្រោះលះបង់នូវអកុសលវិតក្កៈទាំងនោះចេញបានហើយ ទើបចិត្តខាងក្នុង ក៏តាំងនៅស្ងួតស្ងប់ស៊ប់សួន មានអារម្មណ៍តែមួយ នឹងនៅក្នុងអារម្មណ៍។ (កាលភិក្ខុនោះ) កំពុងសង្កត់ធ្មេញខាងលើ និងធ្មេញខាង