[​៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ជន​ដទៃ​ ​កាល​និយាយចំ​ពោះ​អ្នក​ទាំងឡាយ​ ​គប្បី​និយាយ​ដោយ​គន្លង​ ​នៃ​ពាក្យ​ទាំងឡាយ​ណា​ ​គន្លង​នៃ​ពាក្យ​ទាំងឡាយ​នេះ​មាន៥ប្រការ​គឺ​ ​និយាយ​ក្នុង​កាលគួរ​ ​ឬមិន​គួរ១​ ​និយាយ​ដោយ​ពាក្យពិត​ ​ឬមិន​ពិត១​ ​និយាយ​ដោយ​ពាក្យ​ល្អ​ ​ឬ​អាក្រក់១​ ​និយាយ​ដោយ​ពាក្យ​ប្រកបដោយ​ប្រយោជន៍​ ​ឬមិន​ប្រកបដោយ​ប្រយោជន៍១​ ​និយាយ​ដោយ​ពាក្យ​ប្រកបដោយ​មេត្តាចិត្ត​ ​ឬ​ទោសចិត្ត១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ជន​ដទៃ​ ​កាល​និយាយ​ ​គប្បី​និយាយ​ក្នុង​កាលគួរ​ ​ឬមិន​គួរ​ខ្លះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ជន​ដទៃ​ ​កាល​និយាយ​ ​គប្បី​និយាយ​ដោយ​ពាក្យពិត​ ​ឬពាក្យ​មិន​ពិត​ខ្លះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ជន​ដទៃ​ ​កាល​និយាយ​ ​គប្បី​និយា​ដោយ​ពាក្យ​ល្អ​ ​ឬពាក្យ​អាក្រក់​ខ្លះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ជន​ដទៃ​ ​កាល​និយាយ​ ​គប្បី​និយាយ​ដោយ​ពាក្យ​ប្រកបដោយ​ប្រយោជន៍​ ​ឬមិន​ប្រកបដោយ​ប្រយោជន៍​ខ្លះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ជន​ដទៃ​ ​កាល​និយាយ​ ​គប្បី​និយាយ​ដោយ​ពាក្យ​ប្រកបដោយ​មេត្តាចិត្ត​ ​ឬ​ប្រកបដោយ​ទោសចិត្ត​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ
ថយ | ទំព័រទី ១៥ | បន្ទាប់