[​២​]​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ១រូប​មក​ថា​ ​ម្នាល​ភិក្ខុ​ ​ចូរ​អ្នក​មក​អាយ​ ​អ្នក​ចូល​ទៅ​ហៅ​ ​មោលិ​យ​ផ​គ្គុ​នភិ​ក្ខុ​ ​តាម​ពាក្យ​តថាគត​ថា​ ​ម្នាល​អាវុសោ​មោលិ​យ​ផ​គ្គុ​ន​ ​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​ហៅ​អ្នក​។​ ​ភិក្ខុ​នោះ​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ហើយក៏​ចូល​ទៅ​រក​មោលិ​យ​ផ​គ្គុ​ន​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​ ​នឹង​ព្រះ​មោលិ​យ​ផ​គ្គុ​ន​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​មោលិ​យ​ផ​គ្គុ​ន​ ​ព្រះ​សាស្តា​ទ្រង់​ត្រាស់​ហៅ​លោក​។​ ​ព្រះ​មោលិ​យ​ផ​គ្គុ​ន​មាន​អាយុ​ ​ទទួលពាក្យ​ភិក្ខុ​នោះ​ថា​ ​អើ​អាវុសោ​ ​ហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​មោលិ​យ​ផ​គ្គុ​ន​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ព្រះមានព្រះភាគ​ ​មាន​ព្រះពុទ្ធ​តម្រាស់​នេះ​ថា​ ​ម្នាល​ផ​គ្គុ​ន​ ​អ្នក​នៅ​ច្រឡូកច្រឡំ​ ​ជា​មួយ​នឹងួ​ក​ភិក្ខុនី​ហួស​វេលា​ ​ពិតមែន​ឬ​ ​ម្នាល​ផ​គ្គុ​ន​ ​អ្នក​នៅ​ច្រឡូកច្រឡំ​ ​ជាមួយ​ពួក​ភិក្ខុនី​យ៉ាងនេះ​ ​បើ​មាន​ភិក្ខុ​ណាមួយ​ ​ពោលទោស​ពួក​ភិក្ខុនី​នោះ​ ​ក្នុង​ទី​ចំពោះមុខ​អ្នក​ ​ៗ​ក៏​ខឹង​អាក់អន់​ចិត្ត​ ​ថែមទាំង​ធ្វើ​អធិករណ៍​ដោយហេតុ​នោះ​ផង
ថយ | ទំព័រទី ៣ | បន្ទាប់