ចូរ​អ្នក​ទាំងឡាយ​ ​លះបង់​នូវ​រូប​នោះ​ចេញ​ ​រូប​ដែល​អ្នក​ទាំងឡាយ​លះបង់​ហើយ​នោះ​ ​នឹង​ប្រព្រឹត្តទៅ​ដើម្បី​ប្រយោជន៍​ ​និង​សេចក្តី​សុខ​ ​អស់​កាលយូរ​អង្វែង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​ ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​ ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ខារ​ទាំងឡាយ​ ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិញ្ញាណ​មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ​ ​ចូរ​អ្នក​ទាំងឡាយ​លះបង់​វិញ្ញាណ​នោះ​ចេញ​ ​វិញ្ញាណ​ដែល​អ្នក​ទាំងឡាយ​ ​បាន​លះបង់​ហើយ​នោះ​ ​នឹង​ប្រព្រឹត្តទៅ​ដើម្បី​ប្រយោជន៍​ ​និង​សេចក្តី​សុខ​ ​អស់​កាលយូរ​អង្វែង​។​
 [​២៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​ផ្ងារ​ហើយ​ ​របើក​ហើយ​ ​ភ្លឺច្បាស់​ហើយ​ ​ដូចជា​សំពត់​ចាស់​ ​ដែល​ដាច់ដាច​ ​តថាគត​ ​បាន​សំដែង​ល្អ​ហើយ​យ៉ាងនេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ធម៌​ ​ដែល​ផ្ងារ​ហើយ​ ​របើក​ហើយ​ ​ភ្លឺច្បាស់​ហើយ​ ​ដូចជា​សំពត់​ចាស់​ ​ដែល​ដាច់ដាច​ ​តថាគត​ ​បាន​សំដែង​ល្អ​ហើយ​យ៉ាងនេះ​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​ជា​ព្រះអរហន្ត​ ​ខីណាស្រព​ ​មាន​ព្រហ្មចារ្យ​ ​នៅ​ចប់ហើយ​ ​មាន​កិច្ច​ធ្វើ​ស្រេចហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​(​១​)​ ​បានសម្រេច​ប្រយោជន៍​របស់​ខ្លួន​ហើយ​ ​មាន​កិលេស​ ​ជា​
​(​១​)​ ​កិលេស១០យ៉ាង​ ​និង​ខន្ធ៥ជាដើម​ ​ឈ្មោះថា​ ​ភារៈ​គ្រឿង​ធ្ងន់​ ​ដែល​ហៅថា​ ​ភារៈ​ដាក់ចុះ​ហើយ​ ​គឺ​អស់​រវល់​ដោយ​កិលេស​ ​និង​ខន្ធ៥ជាដើម​នោះ​ ​តទៅទៀត​ឡើយ​
ថយ | ទំព័រទី ៦៧ | បន្ទាប់