តាម​ហូរហែ​ ​ក៏បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ដែល​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ថ្វាយព្រះ​មាន​ព្រះ​ភាគ​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​បុ​ណ្ណ​មុន្តាណី​បុត្ត​មាន​អាយុ​ ​អង្គុយ​ក្នុ​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពន្យល់​ ​ណែនាំ​ ​ឲ្យ​ក្លាហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​។​ ​គ្រានោះ​ ​បុ​ណ្ណ​មុន្តាណី​បុត្ត​មាន​អាយុ​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ពន្យល់​ ​ណែនាំ​ ​ឲ្យ​ក្លាហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​ ​ក៏​ត្រេកអរ​រីករាយ​ ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​ ​ហើយ​ក្រោក​អំពី​អាសនៈ​ ​ថ្វាយបង្គំលា​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចូល​ទៅ​ឯ​អន្ធ​វ័ន​ ​(​ព្រៃ​ជាំ​)​ ​ដើម្បី​នៅ​សម្រាក​ក្នុង​វេលា​ថ្ងៃ​។​
 [​៣៣​]​ ​គ្រានោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​ចូល​ទៅ​រក​ព្រះ​សារីបុត្ត​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ពោល​ពាក្យ​ដូចនេះ​ ​នឹង​ព្រះ​សារីបុត្ត​មាន​អាយុ​ថា​ ​អាវុសោ​សារីបុត្ត​ ​អ្នក​សំដែង​សេចក្តី​សរ​សើរ​រឿយ​ៗ​ ​នូវ​ភិក្ខុ​បុ​ណ្ណ​មុន្តាណី​បុត្ត​ ​ឯ​ភិក្ខុ​បុ​ណ្ណ​មុន្តា​បុត្ត​នោះ​ ​ដែល​ព្រះមានព្រះភាគ​ ​
ថយ | ទំព័រទី ៨៥ | បន្ទាប់