ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ពោល​ពាក្យ​ដូច្នេះ​ ​នឹង​បុ​ណ្ណ​មុន្តាណី​បុត្ត​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​ ​លោក​មាន​អាយុ​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​របស់​យើង​ដែរ​ឬ​។​ ​បុ​ណ្ណ​មុន្តាណី​បុត្ត​មាន​អាយុ​តប​ថា​ ​ម្នាល​អាវុសោ​ ​យ៉ាងហ្នឹងហើយ​។​ ​ម្នាល​អាវុសោ​ ​លោក​មាន​អាយុ​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​ដើម្បី​បរិសុទ្ធិ​នៃ​សីល​(​១​)​ ​ឬ​។​ ​ម្នាល​អាវុសោ​ ​ការប្រព្រឹត្ត​នេះ​ ​មិនមែន​ត្រឹម​ប៉ុណ្ណោះទេ​។​ ​ម្នាល​អាវុសោ​ ​ចុះលោក​មាន​អាយុ​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​ដើម្បី​បរិសុទ្ធិ​នៃ​ចិត្ត​(​២​)​ឬ​។​ ​ម្នាល​អាវុសោ​ ​មិនមែន​ត្រឹម​ប៉ុណ្ណោះទេ​។​ ​ម្នាល​អាវុសោ​ ​ចុះលោក​មាន​អាយុ​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​ដើម្បី​បរិសុទ្ធិ​នៃ​ទិដ្ឋិ​(​៣​)​ឬ​។​ ​ម្នាល​អាវុសោ​ ​មិនមែន​ត្រឹម​ប៉ុណ្ណោះទេ​។​
​(​១​)​ ​បរិសុទ្ធិ​នៃ​សីល​ក្នុង​ទីនេះ​ ​បាន​ដល់​ ​កថាវត្ថុ៤យ៉ាង​ ​គឺ​ ​អប្បិច្ឆ​កថា១​ ​សន្តុ​ដ្ឋិ​កថា១​ ​អ​សំស​គ្គ​កថា១​ ​សីលកថា១​។​ ​(​២​)​ ​បរិសុទ្ធិ​នៃ​ចិត្ត​ក្នុង​ទីនេះ​ ​បាន​ដល់​ ​កថាវត្ថុ៣យ៉ាង​ ​គឺ​ ​ប​វិវេក​កថា១​ ​វីរិយារម្ភ​កថា១​ ​សមាធិ​កថា១​។​ ​(​៣​)​ ​បរិសុទ្ធិ​ទាំង៣​ ​ក្នុង​ទីនេះ​ ​បាន​ដល់​ ​បញ្ញា​កថា​ ​តែមួយ​ប៉ុណ្ណោះ​។​
ថយ | ទំព័រទី ៨៧ | បន្ទាប់