ឈ្មោះថា​ ​ជា​លាភ​ ​របស់​ពួក​សព្រហ្មចារី​ ​ទាំង​ជាតិ​ជា​មនុស្ស​ ​ក៏​ឈ្មោះថា​ ​ពួក​សព្រហ្មចារី​បាន​ល្អ​ហើយ​ ​ត្រង់​ដែល​ពួក​សព្រហ្មចារី​បុគ្គល​ ​បានឃើញ​ ​បាន​ចូល​ទៅ​អង្គុយ​ជិត​ ​នូ​ព្រះ​បុ​ណ្ណ​មន្តា​ណី​បុត្ត​មាន​អាយុ​ ​ទោះបី​ពួក​សព្រហ្មចារី​ ​ថែ​រ​រក្សា​ដោយធ្វើ​រង្វេលសំពត់​លើ​ក្បាល​ ​ហើយ​ឲ្យ​ព្រះ​បុ​ណ្ណ​មន្តា​ណី​បុត្ត​មាន​អាយុ​ ​អង្គុយ​លើ​នោះ​ ​គប្បី​បានឃើញ​ ​បាន​ចូល​ទៅ​អង្គុយ​ជិត​ ​នូវ​ព្រះ​បុ​ណ្ណ​មន្តា​ណី​បុត្ត​មាន​អាយុ​ ​ឈ្មោះថា​ ​ជា​លាភ​របស់​ពួក​សព្រហ្មចារី​ទាំងនោះ​ផង​ ​ជាតិ​ជា​មនុស្ស​ ​ក៏​ឈ្មោះថា​ ​ពួក​សព្រហ្មចារី​ទាំងនោះ​ ​បាន​ល្អ​ហើយ​ផង​ ​ឈ្មោះថា​ជា​លាភ​ ​របស់​យើង​ផង​ ​ជាតិ​ជា​មនុស្ស​ ​ក៏​ឈ្មោះថា​ ​យើង​បាន​ដោយ​ល្អ​ផង​ ​ត្រង់​ដែល​ពួក​យើង​បានឃើញ​ ​បាន​ចូល​មក​អង្គុយ​ជិត​ ​នូវ​ព្រះ​បុ​ណ្ណ​មន្តា​ណី​បុត្ត​មាន​អាយុ​។​
 [​៣៨​]​ ​កាលបើ​ព្រះ​សារីបុត្ត​ពោល​យ៉ាងនេះ​ហើយ​ ​ព្រះ​បុ​ណ្ណ​មន្តា​ណី​បុត្ត​មាន​អាយុ​ ​បាន​សួរ​ព្រះ​សារីបុត្ត​មាន​អាយុ​យ៉ាងនេះ​ថា​ ​ចុះលោក​មាន​អាយុ​ ​ឈ្មោះ​អ្វី​ ​ពួក​សព្រហ្មចារី​ ​ស្គាល់ឈ្មោះ​លោក​មាន​អាយុ​ ​ថាដូចម្តេច​។​ ​ព្រះ​សារីបុត្ត​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ឈ្មោះ​ឧបតិស្សៈ​
ថយ | ទំព័រទី ៩៧ | បន្ទាប់