កំពុងតែ​ក្រសាល​ ​សប្បាយ​ ​រីករាយ​ ​ស្កប់ស្កល់​ ​ដោយ​តូរ្យតន្ត្រី​ជា​ទិព្វ​ ​ទាំង​ប្រាំ​រយ​ ​ក្នុង​ឱទ្យាន​ឈ្មោះ​ ​ឯក​បុ​ណ្ឌ​រី​កៈ​។​ ​ព្រះ​ឥន្ទ្រាធិរាជ​ ​បានឃើញ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​និមន្ត​មក​ពី​ចម្ងាយ​លិមៗ​ ​លុះ​ឃើញ​ហើយ​ ​ក៏​បញ្ឈប់​នូវ​តូរ្យតន្ត្រី​ជា​ទិព្វ​ទាំង៥០០នោះ​ ​ហើយ​ចូល​ទៅ​រក​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ថា​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ ​អ្នក​និទ៌ុក្ខ​ ​សូម​និមន្ត​មក​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ ​អ្នក​និទ៌ុក្ខ​ ​លោកម្ចាស់​និមន្ត​មកនេះ​ ​ជា​ការ​ស្រួល​ហើយ​ ​បពិត្រ​ព្រះ​មោគ្គល្លាន​អ្នក​និទ៌ុក្ខ​ ​លោកម្ចាស់​ខានធ្វើ​បរិយាយ​ ​ដើម្បី​និមន្ត​មក​ ​ក្នុង​ទីនេះ​ ​ជា​យូរហើយ​ ​បពិត្រ​ព្រះ​មោគ្គល្លាន​អ្នក​និទ៌ុក្ខ​ ​សូម​លោកម្ចាស់​និមន្ត​គង់​ចុះ​ ​អាសនៈ​នេះ​ហើយ​ ​ខ្ញុំ​ព្រះករុណា​ ​ក្រាល​ទុក​ប្រគេន​។​ ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែល​ព្រះ​ឥន្ទ្រាធិរាជ​ក្រាល​ប្រគេន​។​ ​ចំណែក​ព្រះ​ឥន្ទ្រាធិរាជ​ ​ក៏​កាន់​យក​អាសនៈ​ទាប​មួយ​ ​គង់​ក្នុង​ទី​ដ៏​សមគួរ​។​
 [​៧៦​]​ ​លុះ​ព្រះ​ឥន្ទ្រាធិរាជ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​បាន​សួរ​សេចក្តី​នេះ​ថា​ ​បពិត្រ​កោសិយៈ​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​សំដែង​នូវ​កិរិយា​បង្អោន​ចិត្ត​ទៅកាន់​ព្រះនិព្វាន​ ​ជាទី​អស់​ទៅ​ ​នៃ​តណ្ហា​ ​ដោយ​សេចក្តី​សង្ខេប​ ​ចំពោះ​មហារាជ​ ​ដូចម្តេច​ខ្លះ​ ​
ថយ | ទំព័រទី ១៣៩ | បន្ទាប់