ជា​អ្នកធ្វើ​នូវ​សេចក្តី​ដឹងខ្លួន​ ​ក្នុង​កិរិយា​បន្ទោបង់​ឧច្ចារៈ​ ​និង​បស្សាវៈ​ ​ជា​អ្នកធ្វើ​នូវ​សេចក្តី​ដឹងខ្លួន​ ​ក្នុង​កិរិយា​ដើរ​ ​ឈរ​ ​អង្គុយ​ ​ដេកលក់​ ​ភ្ញាក់​ឡើងវិញ​ ​និយាយ​ ​ស្ងៀម​។​
 [​៩៦​]​ ​ភិក្ខុ​នោះ​ ​ប្រកបដោយ​សីលក្ខន្ធ​ដ៏​ប្រសើរ​នេះ​ផង​ ​ប្រកបដោយ​ឥន្ទ្រិយសំវរៈ​ ​ដ៏​ប្រសើរ​នេះ​ផង​ ​ប្រកបដោយ​សតិ​ ​និង​សម្បជញ្ញៈ​ដ៏​ប្រសើរ​នេះ​ផង​ ​ហើយ​ចូលចិត្ត​សេនាសនៈ​ស្ងាត់​ ​គឺ​ព្រៃ​ ​ម្លប់ឈើ​ ​ភ្នំ​ ​ញក​ ​ឬ​ច្រកភ្នំ​ ​គុហា​ក្នុង​ភ្នំ​ ​ព្រៃស្មសាន​ ​ព្រៃធំ​ ​ទីវាល​ ​និង​គំនរ​ចម្បើង​។​ ​ភិក្ខុ​នោះ​ ​ត្រឡប់​មក​អំពី​បិណ្ឌបាត​វិញ​ ​វេលា​ក្រោយ​ភត្ត​ ​ក៏​អង្គុយពែនភ្នែន​ ​តម្រង់​កាយ​ឲ្យ​ត្រង់​ ​តាំងស្មារតី​ឆ្ពោះ​មុខ​ទៅ​រក​កម្មដ្ឋាន​។​ ​ភិក្ខុ​នោះ​ ​លះបង់​នូវ​អភិជ្ឈា​ ​ក្នុង​លោក​ចេញ​ ​មានចិត្ត​ប្រាសចាក​អភិជ្ឈា​ ​ជម្រះចិត្ត​ចាក​អភិជ្ឈា​។​ ​លះបង់​នូវ​ព្យាបាទ​ ​និង​សេចក្តី​ប្រទូស្ត​ចេញ​ ​មានចិត្ត​មិន​ព្យាបាទ​ ​អនុគ្រោះ​ដោយ​ប្រយោជន៍​ ​ចំពោះ​ពួក​សត្វ​មានជីវិត​ទាំងអស់​ ​ជម្រះចិត្ត​ចាក​ព្យាបាទ​ ​និង​សេចក្តី​ប្រទូស្ត​។​ ​លះបង់​នូវ​ថីនមិទ្ធៈ​ចេញ​ ​ជា​អ្នក​ប្រាសចាក​ថីនមិទ្ធៈ​ ​បាន​នូវ​អ​លោក​សញ្ញា​ ​គឺ​សេចក្តី​ភ្លឺស្វាង​ ​មានសតិ​ ​
ថយ | ទំព័រទី ១៩១ | បន្ទាប់