[​១១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​បុរស​ខ្ចី​បំណុល​គេ​ ​យក​មក​ប្រកបការងារ​ ​ការងារ​ទាំងនោះ​របស់​បុរស​នោះ​ក៏​សម្រេច​។​ ​បុរស​នោះ​ ​ដោះ​ថ្លៃ​បំណុល​ចាស់​រួចស្រេច​ហើយ​ ​ក៏​សល់​ទ្រព្យ​ចំណេញ​ទុកបម្រុង​ចិញ្ចឹម​ប្រពន្ធ​ ​(​កូន​)​ ​តទៅ​។​ ​បុរស​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​កាលមុន​ ​អាត្មាអញ​ ​ខ្ចី​បំណុល​គេ​ ​យក​មក​ប្រកបការងារ​ ​ការងារ​ទាំងនោះ​ ​របស់​អាត្មាអញ​នោះ​ក៏បាន​សម្រេច​ហើយ​ ​អាត្មាអញ​នោះ​ ​ដោះ​ថ្លៃ​បំណុល​ចាស់​រួចស្រេច​ហើយ​ ​អាត្មាអញ​ ​ក៏​សល់​ទ្រព្យ​ចំណេញ​ទុកបម្រុង​ចិញ្ចឹម​ប្រពន្ធ​ ​(​កូន​)​ ​តទៅ​។​ ​បុរស​នោះ​ ​គប្បី​បាន​នូវ​សេចក្តី​រីករាយ​ ​ដល់​នូវ​សេចក្តី​សោមនស្ស​ ​ព្រោះ​រួចចាក​បំណុល​នោះ​ជាហេតុ​ ​(​យ៉ាងណាមិញ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​បុរស​មាន​អាពាធ​ ​ដល់​នូវ​ទុក្ខ​ឈឺខ្លាំង​ ​មិន​ឃ្លានបាយ​ ​មិន​មាន​កំឡាំង​ក្នុង​កាយ​។​ ​ក្នុង​សម័យ​ខាងក្រោយ​តមក​ ​បុរស​នោះ​ ​ក៏​ស្បើយ​ចាក​អាពាធ​នោះ​ ​ឃ្លានបាយ​ ​មាន​កំឡាំង​កាយ​ឡើងវិញ​។​ ​បុរស​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​កាលមុន​ ​អាត្មា​
ថយ | ទំព័រទី ២០៩ | បន្ទាប់