សេចក្តី​លាក់ពុត​ ​ជា​អ្នក​លះបង់​សេចក្តី​លាក់ពុត​ចេញ​ ​មាន​សេចក្តី​ប្រាថ្នា​លាមក​ ​ជា​អ្នក​លះបង់​សេចក្តី​ប្រាថ្នា​លាមក​ចេញ​ ​មានគំនិត​យល់​ខុស​ ​ជា​អ្នក​លះបង់​គំនិត​យល់​ខុស​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​លះបង់​នូវ​មន្ទិល​របស់​សមណៈ​ ​នូវ​ទោស​របស់​សមណៈ​ ​នូវ​ធម៌​ជា​គ្រឿង​អម្ចត់​របស់​សមណៈ​ ​ដែល​ជា​ហេ​តុញុំា​ង​សមណៈ​ ​ឲ្យ​កើត​ក្នុង​អបាយ​ ​ទាំង​ជា​បច្ច័យ​ឲ្យ​ទទួល​នូវ​វិបាក​ជា​ទុក្ខ​ ​ក្នុង​ទុគ្គតិភូមិ​ទាំងនេះ​ចេញ​ហើយ​ ​ទើប​តថាគត​ ​ហៅថា​ ​ជា​អ្នកប្រតិបត្តិ​នូវ​បដិបទា​ ​ដ៏​សមគួរ​ដល់​សមណៈ​មែន​។​ ​ភិក្ខុ​នោះ​ ​ឃើញច្បាស់​នូវ​ខ្លួន​ថា​បរិសុទ្ធ​ ​ឃើញច្បាស់​នូវ​ខ្លួន​ថា​ ​រួចហើយ​ចាក​ពួក​អកុសលធម៌​ ​ដ៏​លាមក​ទាំងអស់​នេះ​។​ ​កាលបើ​ភិក្ខុ​នោះ​ឃើញច្បាស់​នូវ​ខ្លួន​ថា​បរិសុទ្ធ​ ​ឃើញច្បាស់​នូវ​ខ្លួន​ថា​ ​រួចចាក​ពួក​អកុសលធម៌​ ​ដ៏​លាមក​ទាំងអស់​នេះ​ហើយ​ ​បាមោជ្ជៈ​ ​គឺ​សេចក្តី​ត្រេកអរ​ទន់​ ​ក៏​កើតឡើង​ ​កាលបើ​ភិក្ខុ​មា​នបាមោ​ជ្ជៈ​ហើយ​ ​បីតិ​ក៏​កើតឡើង​ ​កាលបើ​ភិក្ខុ​មានចិត្ត​ប្រកបដោយ​បីតិ​ហើយ​ ​កាយ​ក៏​ស្ងប់ស្ងាត់​ ​កាលបើ​ភិក្ខុ​មាន​កាយ​ស្ងប់ស្ងាត់​ហើយ​ ​រមែង​ទទួល​នូវ​សុខ​ ​ភិក្ខុ​ដែល​មានចិត្ត​ទទួល​សុខ​ហើយ​ ​ចិត្ត​ក៏​នឹងធឹង​ល្អ​។​ ​ភិក្ខុ​នោះ​ ​មានចិត្ត​ប្រកបដោយ​មេត្តា​ ​ផ្សាយ​ទៅកាន់​ទិសទី១​ ​ទិសទី២​ ​ក៏​ដូចគ្នា​ ​ទិសទី៣​ ​ក៏​ដូចគ្នា​ ​ទិសទី៤ក៏​ដូចគ្នា​ ​ទាំង​ទិស​ខាងលើ​ ​និង​ទិស​
ថយ | ទំព័រទី ២៣៣ | បន្ទាប់