បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មួយទៀត​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំ​ដែល​នាំឲ្យ​ពួក​សត្វ​ ​ក្នុង​លោក​នេះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ទេវលោក​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​តប​ថា​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​ព្រោះហេតុតែ​ការប្រព្រឹត្ត​មិន​ស្មើ​ ​គឺ​ប្រព្រឹត្ត​មិន​ត្រូវ​ធម៌​នុ៎ះឯង​ ​បាន​ជាពួក​សត្វ​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ដល់​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេតវិស័យ​ ​អសុរកាយ​ ​នរក​ ​យ៉ាងនេះ​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​ព្រោះហេតុតែ​សេចក្តី​ប្រព្រឹត្ត​ស្មើ​ ​គឺ​ប្រព្រឹត្ត​ត្រូវ​គន្លងធម៌​ ​ដែល​នាំឲ្យ​ពួក​សត្វ​ខ្លះ​ ​ក្នុង​លោក​នេះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក​ ​យ៉ាងនេះ​។​ ​ធម៌​នេះ​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​បាន​សំដែង​ដោយ​សេចក្តី​បំប្រួញ​ ​មិនទាន់​ចែករំលែក​សេចក្តី​ ​ដោយ​ពិស្តារ​ទេ​ ​យើងខ្ញុំ​មិនទាន់​ដឹងសេចក្តី​ ​ដោយ​ពិស្តារ​ឡើយ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ព្រះ​គោតម​ជា​ម្ចាស់​ ​សំដែងធម៌​ ​ដែល​ព្រះ​គោតម​ជា​ម្ចាស់​ ​សំដែង​ដោយ​សេចក្តី​សង្ខេប​ ​មិនទាន់​ចែករំលែក​សេចក្តី​ពិស្តារ​នៅឡើយ​នេះ​ ​ឲ្យ​យើងខ្ញុំ​បាន​យល់​សេចក្តី​ច្បាស់លាស់​ ​ដោយ​ពិស្តារ​ឲ្យ​ទាន​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ប្រុង​ចាំ​ស្តាប់​ចុះ​ ​ចូរ​ធ្វើ​
ថយ | ទំព័រទី ២៥៧ | បន្ទាប់