បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​លះបង់​បាណាតិបាត​ ​វៀរ​ស្រឡះ​ចាក​បាណាតិបាត​ ​មាន​អាជ្ញា​ដាក់​ចោល​ហើយ​ ​មាន​គ្រឿង​សស្ត្រា​ដាក់​ចោល​ហើយ​។​បេ​។​ ​ជា​អ្នក​អនុគ្រោះ​ ​ដោយ​ប្រយោជន៍​ ​ចំពោះ​សត្វ​ ​ដែល​មានជីវិត​ទាំងអស់​។​ ​លះបង់​អទិន្នាទាន​ ​វៀរ​ស្រឡះ​ចាក​អទិន្នាទាន​ ​មិនបាន​កាន់​យក​ទ្រព្យ​ ​ដែល​ជា​គ្រឿង​ប្រើប្រាស់​ ​របស់​ជន​ឯទៀត​ ​ដែលគេ​មិនបាន​ឲ្យ​ចំណែក​ ​នៃ​ថេយ្យ​ចិត្ត​។​ ​លះបង់​កា​មេ​សុ​មិច្ឆាចារ​។​បេ​។​ ​ជា​អ្នក​មិនដល់​នូវ​ការប្រព្រឹត្ត​ ​ចំពោះ​ពួក​ស្ត្រី​ ​ដែល​មាន​សភាព​យ៉ាងនោះ​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​បុគ្គល​ដែល​ប្រព្រឹត្ត​ធម៌​ ​ប្រព្រឹត្ត​ស្មើ​ ​ខាង​កាយ​ ​៣ចំណែក​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​ចុះ​បុគ្គល​ប្រព្រឹត្តិ​ធម៌​ ​ប្រព្រឹត្ត​ស្មើ​ ​ខាង​វាចា​ ​៤ចំណែក​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​លះបង់​មុសាវាទ​ ​វៀរ​ស្រឡះ​ចាក​មុសាវាទ​ ​ទោះ​ឋិតនៅ​ក្នុង​រោង​ប្រជុំ​ក្តី​។​បេ​។​ ​មិន​និយាយ​កុហក​ទាំង​ដឹងខ្លួន​។​ ​លះបង់​ពាក្យ​ញុះញង់​ ​វៀរ​ស្រឡះ​ចាក​ពាក្យ​ញុះញង់​។​បេ​។​ ​និយាយ​តែ​ពាក្យ​ដែល​ធ្វើឲ្យ​គេ​ព្រមព្រៀង​គ្នា​។​ ​លះបង់​ពាក្យ​អាក្រក់​។​បេ​។​ ​
ថយ | ទំព័រទី ២៦១ | បន្ទាប់