ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​ម្នាល​អាវុសោ​ ​នេះ​ហៅថា​ ​បឋមជ្ឈាន​។​ ​ម្នាល​អាវុសោ​ ​បឋមជ្ឈាន​ ​មាន​អង្គ​ប៉ុន្មាន​។​ ​ម្នាល​អាវុសោ​ ​បឋមជ្ឈាន​ ​មាន​អង្គ៥​ ​ម្នាល​អាវុសោ​ ​កាល​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចូលកាន់​បឋមជ្ឈាន​ ​មាន​អង្គ៥​ ​វិតក្កៈ​ ​វិចារៈ​ ​បីតិ​ ​សុខៈ​ ​និង​ចិ​ត្តេ​ក​គ្គ​តា​ ​រមែង​ប្រព្រឹត្តទៅ​ ​ម្នាល​អាវុសោ​ ​បឋមជ្ឈាន​ ​មាន​អង្គ៥​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​អាវុសោ​ ​បឋមជ្ឈាន​ ​លះ​អង្គ​ប៉ុន្មាន​ ​ប្រកបដោយ​អង្គ​ប៉ុន្មាន​។​ ​ម្នាល​អាវុសោ​ ​បឋមជ្ឈាន​ ​លះ​អង្គ៥​ ​ប្រកបដោយ​អង្គ៥​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កាល​ចូលកាន់​បឋមជ្ឈាន​ ​ជា​អ្នក​លះបង់​កាមច្ឆន្ទៈ​ ​លះបង់​ព្យាបាទ​ ​លះបង់​ថីនមិទ្ធៈ​ ​លះបង់​ឧទ្ធច្ចកុក្កុច្ចៈ​ ​លះបង់​វិចិកិច្ឆា​ ​ចំណែកខាង​វិតក្កៈ​ ​វិចារៈ​ ​បីតិ​ ​សុខៈ​ ​និង​ចិ​ត្តេ​ក​គ្គ​តា​ ​ក៏​ប្រព្រឹត្តទៅ​ ​ម្នាល​អាវុសោ​ ​បឋមជ្ឈាន​ ​លះ​អង្គ៥​ ​ប្រកបដោយ​អង្គ៥​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ២៧៥ | បន្ទាប់