អ្នក​ចូរ​ហៅ​ភិក្ខុ​ទាំងឡាយ​នោះ​ ​តាម​ពាក្យ​តថាគត​ថា​ ​ព្រះ​សាស្តា​ត្រាស់​ហៅ​លោក​មាន​អាយុ​ទាំងឡាយ​។​ ​ភិក្ខុ​នោះ​ ​បាន​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ហើយ​ចូល​ទៅ​រក​ពួក​ភិក្ខុ​ទាំងនោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏បាន​និយាយ​នឹង​ភិក្ខុ​ទាំងនោះ​ ​ដូច្នេះ​ថា​ ​ព្រះ​សាស្តា​ត្រាស់​ហៅ​លោក​មាន​អាយុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​បាន​ទទួល​ស្តាប់​ពាក្យ​ភិក្ខុ​នោះ​ថា​ ​ករុណា​ ​អាវុសោ​ ​ដូច្នេះហើយ​ ​ក៏​នាំគ្នា​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​ទើប​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​
 [​១៨១​]​ ​លុះ​ពួក​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ភាសិត​នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​អ្នក​ទាំងឡាយ​ ​បង្កហេតុ​ ​ឈ្លោះ​ ​ទាស់ទែងគ្នា​ ​ចាក់ដោត​គ្នានឹងគ្នា​ ​ដោយ​លំពែង​ ​គឺ​មាត់​ ​អ្នក​ទាំងឡាយ​នោះ​ ​មិន​ញុំាង​គ្នានឹងគ្នា​ឲ្យ​សុខចិត្ត​ផង​ ​មិន​ប្រាថ្នា​នូវ​សេចក្តី​សុខចិត្ត​ផង​ ​មិន​ញុំាង​គ្នានឹងគ្នា​ឲ្យ​យល់ព្រម​ផង​ ​មិន​ប្រាថ្នា​នូវ​សេចក្តី​យល់ព្រម​ផង​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​សម័យ​ណា
ថយ | ទំព័រទី ៣៤៧ | បន្ទាប់