ព្រះសម្ពុទ្ធ​បរមគ្រូ​ ​ទ្រង់​មាន​ព្រះពុទ្ធដីកា​ថា​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​បុណ្យ​ណាមួយ​ ​ដែល​អាស្រ័យ​នូវ​ទក្ខិណេយ្យ​បុគ្គល​ ​ប្រាកដ​ដូច​អ្នក​ ​ដែល​ជា​បុគ្គល​មិនទាន់​ប្រាសចាក​រាគៈ​ ​មិនទាន់​ប្រាសចាក​ទោសៈ​ ​មិនទាន់​ប្រាសចាក​មោហៈ​ ​បុណ្យ​នោះ​ ​នឹង​កើតមាន​ដល់​ទាយក​ទាំងឡាយ​ ​នែ​អគ្គិ​វេស្ស​នៈ​ ​មួយទៀត​ ​បុណ្យ​ណាមួយ​ ​ដែល​អាស្រ័យ​នូវ​ទក្ខិណេយ្យ​បុគ្គល​ ​ប្រាកដ​ដូច​តថាគត​ ​ជា​បុគ្គល​ប្រាសចាក​រាគៈ​ ​ប្រាសចាក​ទោសៈ​ ​ប្រាសចាក​មោហៈ​ហើយ​ ​បុណ្យ​នោះ​ ​នឹង​កើតមាន​ដល់​អ្នក​។​

​ចប់​ ​ចូឡ​សច្ច​ក​សូត្រ​ ​ទី៥​។​

ថយ | ទំព័រទី ៨៧ | បន្ទាប់