ឬ​ប្រើ​អ្នកដទៃ​ឲ្យ​ធ្វើ​គេ​ឲ្យ​សោកសៅ​ ​ធ្វើ​គេ​ឲ្យ​លំបាក​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​ធ្វើ​គេ​ឲ្យ​លំបាក​ ​ធ្វើ​គេ​ឲ្យ​ញាប់ញ័រ​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​ធ្វើ​គេ​ឲ្យ​ញាប់ញ័រ​ ​សំឡាប់​សត្វ​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​សំឡាប់​ ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​កាន់​យក​ ​កាត់​ទី​ ​ត​ផ្ទះ​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​កាត់​ ​ប្លន់​ពួក​អ្នកស្រុក​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​ប្លន់​ ​ប្លន់​យក​ទ្រព្យ​ផ្ទះ​មួយ​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​ប្លន់​ ​ឈរ​ចាំ​ដណ្តើម​ទ្រព្យ​គេ​ក្បែរផ្លូវ​ ​ឬ​ប្រើ​អ្នកដទៃ​ ​ឲ្យ​ឈរ​ចាំ​ដណ្តើម​ ​លួច​ភរិយា​បុគ្គល​ដទៃ​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​លួច​ ​ពោល​ពាក្យ​កុហក​ ​ឬ​ប្រើ​អ្នកដទៃ​(​១​)​ ​ឲ្យ​កុហក​ ​(​បុគ្គល​នោះ​)​ ​ឈ្មោះថា​ ​មិន​ធ្វើបាប​ទេ​ ​ទុកជា​បុគ្គល​ណា​ ​ធ្វើ​សត្វ​ទាំងឡាយ​ ​លើ​ផែនដី​នេះ​ ​ដោយ​គ្រឿងចក្រ​ ​មាន​ខ្នងកង់​ដ៏​មុត​ ​ដូចជា​កាំបិតកោរ​ ​ឲ្យ​មាន​គំនរ​សាច់​តែមួយ​ ​ឲ្យ​មាន​ពំនូក​សាច់​តែមួយ​ ​បាប​មានអំពើ​នោះ​ជាហេតុ​ ​នៃ​បុគ្គល​ ​(​នោះ​)​ ​មិន​មាន​ទេ​ ​អំពើបាប​ ​ក៏​មិន​មក​ឲ្យផល​ ​ដល់​បុគ្គល​នោះ​ទេ​ ​ទុកជា​បុគ្គល​ឆ្លង​ទៅ​ ​កាន់​ត្រើយ​ទន្លេ​គង្គា​ខាងត្បូង​ ​ហើយ​សំ​លាប់​សត្វ​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​សំ​លាប់​ ​កាត់​អវយវៈ​គេ​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​កាត់​ ​បៀតបៀន​គេ​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​បៀតបៀន​ ​បាប​មានអំពើ​នោះ​ជាហេតុ​ ​នៃ​បុគ្គល​នោះ​មិន​មាន​ ​(​ឡើយ​)​ ​អំពើបាប​ ​ក៏​មិន​មក​ឲ្យផល​ ​ដល់​បុគ្គល​នោះ​ទេ​ ​
​(​១​)​ ​ពី​ត្រឹម​ពាក្យ​ថា​ ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​រៀងមក​ដល់​ពាក្យ​នេះ​ ​ប្រែ​សេចក្តី​បន្ថែម​សេចក្តី​ខ្លះ​តាម​អដ្ឋកថា​។​
ថយ | ទំព័រទី ១៨១ | បន្ទាប់