បរិសុទ្ធ​ ​មាន​ពិតមែន​ ​សត្វ​ទាំងឡាយ​ ​តែង​បរិសុទ្ធ​ ​ដោយមាន​ហេតុ​ ​មាន​បច្ច័យ​ ​កំឡាំង​មាន​ ​សេចក្តី​ព្យាយាម​មាន​ ​កំឡាំង​របស់​បុរស​មាន​ ​សេចក្តី​សង្វាត​នៃ​បុរស​មាន​ ​ពួក​សត្វ​ទាំងអស់​ ​បាណៈ​ទាំងអស់​ ​ភូត​ទាំងអស់​ ​ជីវៈ​ទាំងអស់​ ​មានអំណាច​ ​មាន​កំឡាំង​ ​មាន​ព្យាយាម​ ​មាន​សេចក្តី​ប្រែប្រួល​ដោយ​និ​យតិ​ ​សង្គតិ​ ​និង​ភាវៈ​ ​ឋិតនៅ​ក្នុង​អភិ​ជាតិ​ទាំង៦​ ​ទើប​ទទួល​សុខ​ ​និង​ទុក្ខ​បាន​ ​ហេតុ​នោះ​ ​ក៏​ប្រាកដ​ ​ដល់​សមណព្រាហ្មណ៍​ទាំងនោះ​ ​(​សមណព្រាហ្មណ៍​ទាំងនោះ​)​ ​លះបង់​អកុសល៣នេះ​ ​គឺ​ ​កាយទុច្ចរិត​ ​វចីទុច្ចរិត​ ​មនោ​ទុច្ចរិត​ ​ហើយ​សមាទាន​ ​ប្រព្រឹត្ត​កុសលធម៌៣នេះ​ ​គឺ​កាយសុចរិត​ ​វចីសុចរិត​ ​មនោសុចរិត​វិញ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ព្រោះថា​ ​សមណព្រាហ្មណ៍​ ​ដ៏​ចំរើន​ទាំងនោះ​ ​ឃើញ​ទោស​នៃ​អកុសលធម៌​ទាំងឡាយ​ ​ដ៏​លាមក​ ​សៅហ្មង​ ​ឃើញ​អានិសង្ស​ ​នៃ​កុសលធម៌​ទាំងឡាយ​ ​ជា​ចំណែក​នៃ​សេចក្តី​ផូរផង់​ ​ក្នុង​កិរិយា​ចេញ​ចាក​កាម​។​ ​មួយទៀត​ ​បុគ្គល​មាន​សេចក្តី​យល់ឃើញ​ ​នូវ​ហេតុ​ ​ដែល​មាន​ពិតមែន​ថា​ ​ហេតុ​ ​មាន​ពិតមែន​ ​សេចក្តី​យល់ឃើញ​ ​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​សម្មាទិដ្ឋិ​។​ ​មួយទៀត​ ​បុគ្គល​ណា​ត្រិះរិះ​ហេតុ​ ​ដែល​មាន​ពិតមែន​ថា​ ​ហេតុ​មាន​ពិតមែន​ ​សេចក្តី​ត្រិះរិះ​ ​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​សម្មាសង្កប្បៈ​។​
ថយ | ទំព័រទី ១៩៧ | បន្ទាប់