តែង​ទទួល​សេចក្តី​សុខ​ ​ឥត​សៅហ្មង​ខាងក្នុង​សន្តាន​។​ ​ភិក្ខុ​នោះ​ជា​អ្នកធ្វើ​នូវ​ការ​ដឹងខ្លួន​ ​ក្នុង​វេលា​ដែល​ឈានទៅមុខ​ ​និង​ឈាន​ថយក្រោយ​ ​ជា​អ្នកធ្វើ​នូវ​ការ​ដឹងខ្លួន​ ​ក្នុង​វេលា​ដែល​ក្រឡេក​មើលទៅ​មុខ​ ​ឬ​ក្រឡេក​មើលទៅ​ទិស​ផ្សេង​ៗ​ ​ជា​អ្នកធ្វើ​នូវ​ការ​ដឹងខ្លួន​ ​ក្នុង​វេលា​ដែល​បត់​ ​អវយវៈ​ចូល​ ​និង​លា​ចេញ​ ​ជា​អ្នកធ្វើ​នូវ​ការ​ដឹងខ្លួន​ ​ក្នុង​វេលា​ដែល​ប្រើប្រាស់​សង្ឃាដិ​ ​បាត្រ​ ​និង​ចីវរ​ ​ជា​អ្នកធ្វើ​នូវ​ការ​ដឹងខ្លួន​ ​ក្នុង​វេលា​ដែល​ស៊ីផឹក​ ​ទំពា​ ​ទទួល​រស​ ​ជា​អ្នកធ្វើ​នូវ​ការ​ដឹងខ្លួន​ ​ក្នុង​វេលា​ដែល​ធ្វើ​ឧច្ចារៈ​ ​និង​បស្សាវៈ​ ​ជា​អ្នកធ្វើ​នូវ​ការ​ដឹងខ្លួន​ ​ក្នុង​វេលា​ដែល​ដើរ​ ​ឈរ​ ​អង្គុយ​ ​ដេកលក់​ ​ភ្ញាក់​ ​រលឹក​ ​និយាយ​ស្តី​ ​នៅ​ស្ងៀម​។​
 [​១៣​]​ ​ភិក្ខុ​នោះ​ ​ប្រកបដោយ​សីលក្ខន្ធ​ដ៏​ប្រសើរ​នេះ​ផង​ ​ប្រកបដោយ​ឥន្ទ្រិយសំវរៈ​ ​ដ៏​ប្រសើរ​នេះ​ផង​ ​ប្រកបដោយ​សតិ​ ​និង​សម្បជញ្ញៈ​ ​ដ៏​ប្រសើរ​នេះ​ផង​ ​គប់​រក​នូវ​សេនាសនៈ​ស្ងាត់​ ​គឺ​ព្រៃ​ ​គល់ឈើ​ ​ភ្នំ​ ​ច្រកភ្នំ​ ​គុហា​លើ​ភ្នំ​ ​ព្រៃស្មសាន​ ​ព្រៃស្រោង​ ​ទីវាល​ ​គំនរចំបើង​។​ ​ភិក្ខុ​នោះ​ត្រឡប់​មក​ពី​បិណ្ឌបាត​ ​ក្នុង​កាល​ជា​ខាងក្រោយ​នៃ​ភត្ត​ហើយ​ ​ក៏​អង្គុយ​ផ្គត់ភ្នែន​តាំង​កាយ​ឲ្យ​ត្រង់​ ​តំ​កល់​សតិ​ឆ្ពោះ​មុខ​ទៅ​រក​កម្មដ្ឋាន​។​
ថយ | ទំព័រទី ២៣ | បន្ទាប់