មិត្ត​អាមាត្យ​ ​ញាតិសាលោហិត​ ​គប្បី​ជួយ​ថែរក្សា​ចក្ខុ​ម្ខាង​ ​របស់​បុរស​នោះ​ ​ដោយ​គតិ​ថា​ ​ចក្ខុ​ណា​ដែល​មាននៅ​ ​សូមកុំ​ឲ្យ​បុរស​នោះ​សាបសូន្យ​ចាក​ចក្ខុ​ម្ខាង​នោះ​ឡើយ​ ​យ៉ាងណាមិញ​ ​ម្នា​លភ​ទ្ទា​លិ​ ​ភិក្ខុ​ពួក​មួយ​ ​ក្នុង​សាសនា​នេះ​ ​ប្រព្រឹត្ត​ដោយ​សទ្ធា​ស្តួចស្តើង​ ​ដោយ​សេចក្តី​ស្រឡាញ់​ស្តួចស្តើង​ ​(​ចំពោះ​អាចារ្យ​ ​និង​ឧបជ្ឈាយ៍​)​ ​យ៉ាងនោះ​ឯង​។​ ​ម្នា​លភ​ទ្ទា​លិ​ ​ភិក្ខុ​ទាំងឡាយ​ ​តែង​មាន​សេចក្តី​ត្រិះរិះ​ ​ចំពោះ​ហេតុ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​ប្រព្រឹត្ត​ដោយ​សទ្ធា​ស្តួចស្តើង​ ​ដោយ​សេចក្តី​ស្រឡាញ់​ស្តួចស្តើង​ ​(​ចំពោះ​អាចារ្យ​ ​និង​ឧបជ្ឈាយ៍​)​ ​ប្រសិនបើ​យើង​ទាំងឡាយ​នាំគ្នា​ធ្វើការ​សង្កត់សង្កិន​ភិក្ខុ​នេះ​ ​សទ្ធា​ស្តួចស្តើង​ ​និង​សេចក្តី​ស្រឡាញ់​ស្តួចស្តើង​ណា​ ​ដែល​មាននៅ​ ​ភិក្ខុ​នេះ​ ​នឹង​មិន​សាបសូន្យ​ ​ចាក​សទ្ធា​ ​និង​សេចក្តី​ស្រឡាញ់​ស្តួចស្តើង​ ​(​ចំពោះ​អាចារ្យ​ ​និង​ឧបជ្ឈាយ៍​)​ ​នោះ​ឡើយ​ ​យ៉ាងនោះ​ឯង​។​ ​ម្នា​លភ​ទ្ទា​លិ​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​ភិក្ខុ​ទាំងឡាយ​ ​ធ្វើការ​សង្កត់សង្កិន​ភិក្ខុ​ពួក​មួយ​ ​ក្នុង​សាសនា​នេះ​ ​ម្នា​លភ​ទ្ទា​លិ​ ​មួយទៀត​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​ពួក​ភិក្ខុ​ ​មិន​ធ្វើការ​សង្កត់សង្កិន​ភិក្ខុ​ពួក​មួយ​ក្នុង​សាសនា​នេះ​។​ ​ព្រះ​ភទ្ទា​លិ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អ្វី​ហ្ន៎​ ​ជាហេតុ​
ថយ | ទំព័រទី ២៩៧ | បន្ទាប់