ចីវរ​ ​ទើប​មាន​សំឡេង​គឹកកង​ ​អ៊ូអា​ ​ដូច្នេះ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ ​តាម​ពាក្យ​របស់​តថាគត​ថា​ ​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​ហៅ​លោក​មាន​អាយុ​ទាំងឡាយ​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ហើយក៏​ចូល​ទៅ​រក​ពួក​ភិក្ខុ​ទាំងនោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​ ​នឹង​ភិក្ខុ​ទាំងនោះ​ ​យ៉ាងនេះ​ថា​ ​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​ហៅ​លោក​មាន​អាយុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ទទួល​ស្តាប់​ពាក្យ​ព្រះ​អានន្ទ​ ​មាន​អាយុ​ថា​ ​ករុណា​ ​លោក​មាន​អាយុ​ ​ហើយក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សួរ​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចម្តេច​ ​បាន​ជា​អ្នក​ទាំងឡាយ​ ​មាន​សំឡេង​គឹកកង​ ​អ៊ូអា​ ​បីដូច​ជាពួក​ព្រានសំណាញ់​ ​ដណ្តើម​ចាប់ត្រី​ ​ដូច្នេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ភិក្ខុ​ប្រមាណ​ ​៥០០រូប​ ​មាន​ព្រះ​សារីបុត្ត​ ​និង​ព្រះ​មោគ្គល្លាន​ ​ជា​ប្រធាន​នេះ​ ​មកដល់​ស្រុក​ចា​តុ​មា​ ​ដើម្បីនឹង​គាល់​ព្រះមានព្រះភាគ​ ​អាគន្តុក​ភិក្ខុ​អម្បាល​នោះ​ ​ក៏​និយាយ​រាក់ទាក់​ ​ជាមួយ​ពួ​កនេ​វាសិក​ភិក្ខុ​ ​ប្រើ​គ្នានឹងគ្នា​ ​ឲ្យ​ក្រាល​សេនាសនៈ​ ​ឲ្យ​រៀបចំ​ទុកដាក់​បាត្រ​ចីវរ​ ​ទើប​មាន​សំឡេង​គឹក
ថយ | ទំព័រទី ៣៣១ | បន្ទាប់