សក្យៈ​ទាំងឡាយ​ ​អ្នកស្រុក​ចា​តុ​មា​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​សក្យៈ​ទាំងឡាយ​ ​អ្នកស្រុក​ចា​តុ​មា​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបទូល​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ត្រេកអរ​ ​(​នឹង​ការ​ចូល​មកវិញ​ ​នៃ​ភិក្ខុសង្ឃ​)​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ត្រាស់​នឹង​ភិក្ខុសង្ឃ​ ​(​ថា​ចូរ​មកវិញ​)​ ​ចុះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុសង្ឃ​ដែល​ព្រះមានព្រះភាគ​ ​ធ្លាប់​ទ្រង់​អនុគ្រោះ​ហើយ​ ​ក្នុង​កាលមុន​ ​ដោយ​ប្រការ​យ៉ាងណា​ ​ឥឡូវនេះ​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​អនុគ្រោះ​ភិក្ខុសង្ឃ​ ​យ៉ាងនោះ​ទៀត​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុសង្ឃ​ ​ដែល​មាន​ក្នុង​ទីនេះ​ ​ជា​ភិក្ខុ​ថ្មី​ ​បួស​ហើយ​មិនយូរ​ប៉ុន្មាន​ ​ទើបតែនឹង​មកកាន់​ធម្មវិន័យ​នេះ​ ​កាល​ភិក្ខុ​ទាំងឡាយ​នោះ​ ​មិនបាន​ជួបនឹង​ព្រះមានព្រះភាគ​ហើយ​ ​មុខ​ជា​នឹង​មាន​សេចក្តី​រាយមាយ​ ​និង​សេចក្តី​ប្រែប្រួល​ពុំខាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដូចជា​ ​ពូជ​ទាំងឡាយ​ដ៏​ខ្ចី​ ​កាល​មិន​មាន​ទឹក​ហើយ​ ​នឹង​ស្វិត​ស្រពោន​ ​ឬ​ប្រែប្រួល​យ៉ាងណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ដែល​មាន​ក្នុង​ទីនេះ​ ​ជា​ភិក្ខុ​ថ្មី​ ​បួស​ហើយ​មិនយូរ​ប៉ុន្មាន​ ​ទើបតែនឹង​មកកាន់​ធម្មវិន័យ​នេះ​ ​កាល​ភិក្ខុ​ទាំងនោះ​ ​
ថយ | ទំព័រទី ៣៣៣ | បន្ទាប់