សហ​ម្ប​តិ​ព្រហ្ម​ ​ធ្វើ​សំពត់​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​ប្រណម្យ​អញ្ជលី​ ​ទៅ​រក​ព្រះមានព្រះភាគ​ ​ក្រាបទូល​សេចក្តី​នេះ​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ត្រេកអរ​ ​(​នឹង​ការ​ចូល​មក​ ​នៃ​ភិក្ខុសង្ឃ​)​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ត្រាស់​នឹង​ភិក្ខុសង្ឃ​ ​(​ថា​ចូរ​មក​ចុះ​)​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុសង្ឃ​ដែល​ព្រះមានព្រះភាគ​ ​ធ្លាប់​អនុគ្រោះ​ហើយ​ ​ក្នុង​កាលមុន​ ​ដោយ​ប្រការ​យ៉ាងណា​ ​ឥឡូវនេះ​ ​សូម​ព្រះមានព្រះភាគ​ ​អនុគ្រោះ​ភិក្ខុសង្ឃ​ ​ដោយ​ប្រការ​ ​យ៉ាងនោះ​ទៀត​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ភិក្ខុ​ដែល​មាន​ក្នុង​ទីនេះ​ ​ជា​ភិក្ខុ​ថ្មី​ ​បួស​ហើយ​ ​មិនយូរ​ប៉ុន្មាន​ ​ទើបតែ​មកកាន់​ធម្មវិន័យ​នេះ​ ​កាលបើ​ភិក្ខុ​ទាំងនោះ​ ​មិនបាន​ជួប​ ​នឹង​ព្រះមានព្រះភាគ​ហើយ​ ​មុខ​ជា​នឹង​មាន​សេចក្តី​រាយមាយ​ ​និង​សេចក្តី​ប្រែប្រួល​ជា​ពុំខាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដូច​ពូជ​ទាំងឡាយ​ ​ដ៏​ខ្ចី​ ​កាល​មិនបាន​ទឹក​ហើយ​ ​នឹង​មានការ​ស្វិត​ស្រពោន​ ​ឬ​នឹង​មានដំណើរ​ប្រែប្រួល​ពុំខាន​ ​យ៉ាងណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន
ថយ | ទំព័រទី ៣៣៥ | បន្ទាប់