ព្រះ​អានន្ទ​ដ៏​ចំរើន​ ​តាម​ទំនៀម​ពួក​តិរ្ថិយ​ទាំងនេះ​ ​(​កាលបើ​រៀន​សិល្បសាស្ត្រ​ ​ក្នុង​សំណាក់​អាចារ្យ​ណា​)​ ​តែង​ស្វែងរក​រង្វាន់​អាចារ្យ​ ​ដើម្បី​អាចារ្យ​ ​(​នោះ​)​ ​ចំណង់បើ​រូប​ខ្ញុំ​ព្រះករុណា​ ​នឹង​ខានធ្វើ​ការ​បូជា​ ​ដល់​ព្រះ​អានន្ទ​មាន​អាយុ​ ​ដូចម្តេច​បាន​។​ ​ទើ​បទ​សម​គហបតិ​ ​អ្នកក្រុង​អដ្ឋ​កៈ​ ​បាន​ប្រជុំ​ភិក្ខុសង្ឃ​ ​ដែល​គង់នៅ​ក្នុង​ក្រុង​បាត​លិ​បុត្ត​ ​និង​ក្រុង​វេសាលី​ ​ហើយ​អង្គាស​ ​ដោយ​ខាទនីយ​ភោជនីយាហារ​ ​ដ៏​ឆ្ងាញ់​ពីសា​ ​ដោយខ្លួនឯង​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ ​ត្រាតែ​លោក​ប្រកែក​លែង​ទទួល​ទៀត​ ​ហើយ​និមន្ត​ភិក្ខុ​មួយ​រូប​ៗ​ ​ឲ្យ​ស្លៀកដណ្តប់​ដោយ​សំពត់១គូ​ ​១អង្គ​ ​រួច​និមន្ត​ព្រះ​អានន្ទ​មាន​អាយុ​ ​ឲ្យ​ស្លៀកដណ្តប់​ដោយ​ចីវរ៣​ ​ហើយ​កសាង​ទីនៅ​ ​គួរ​ដល់​ថ្លៃ៥០០​ ​(​កហាបណៈ​)​ ​ប្រគេន​ព្រះ​អានន្ទ​មាន​អាយុ​។​

​ចប់​ ​អដ្ឋ​ក​នាគរ​សូត្រ​ ​ទី២​។​

ថយ | ទំព័រទី ៣៩ | បន្ទាប់