[​២៣៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ឈ្មោះថា​ ​សទ្ធា​នុ​សារី​ ​តើ​ដូចម្តេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​សាសនា​នេះ​ ​មិនបាន​ពាល់ត្រូវ​ ​នូវ​វិមោក្ខ​ទាំងឡាយ​ដ៏​ល្អិត​ ​មិន​មាន​រូប​ ​ព្រោះ​កន្លង​ផុត​រូប​ដោយ​កាយ​ទេ​ ​គ្រាន់តែ​ឃើញ​ ​(​នូវ​អរិយសច្ច​ធម៌​)​ ​ដោយ​ប្រាជ្ញា​ប៉ុណ្ណោះ​ ​ទាំង​អាសវៈ​ទាំងឡាយ​ពួក​ខ្លះ​ ​នៃ​បុគ្គល​នោះ​ ​ក៏​អស់​ទៅ​ ​បុគ្គល​នោះ​ ​មានត្រឹមតែ​សេចក្តី​ជឿ​ ​និង​សេចក្តី​ស្រឡាញ់​ ​ក្នុង​ព្រះ​តថាគត​ ​ព្រមទាំង​មានធម៌​ទាំងឡាយ​នេះ​ ​គឺ​ ​សទ្ធិន្ទ្រិយ​ ​វី​វិ​យិន្ទ្រិយ​ ​សតិ​ន្ទ្រិយ​ ​សមា​ធិន្ទ្រិយ​ ​បញ្ញិ​ន្ទ្រិយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នេះ​ ​ហៅថា​ ​សទ្ធា​នុ​សារី​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពោល​ថា​ ​ភិក្ខុ​នោះ​ឯង​ ​ត្រូវតែ​ធ្វើ​កិច្ច​ ​ដោយ​សេចក្តី​មិន​ប្រមាទ​ទៀត​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ព្រោះថា​ ​ត្រាតែ​លោក​មាន​អាយុ​នេះ​ ​សេព​នូវ​សេនាសនៈ​ដ៏​សមគួរ​ ​គប់​រក​នូវ​កល្យាណមិត្ត​ ​ទូន្មាន​នូវ​ឥន្ទ្រិយ​ទាំងឡាយ​ ​ពួក​កុលបុត្ត​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​លោកុត្តរធម៌​ណា
ថយ | ទំព័រទី ៤០១ | បន្ទាប់