ពួក​សក្យៈ​ ​អ្នកក្រុង​កបិលវត្ថុ​ ​នឹង​ប្រើប្រាស់​ជា​ខាងក្រោយ​ ​ការប្រើ​ប្រាស់​នោះ​ ​នឹង​ប្រព្រឹត្តទៅ​ដើម្បី​ប្រយោជន៍​ ​និង​សេចក្តី​សុខ​យូរអង្វែង​ ​ដល់​ពួក​សក្យៈ​ ​អ្នកក្រុង​កបិលវត្ថុ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​និមន្តន៍​ ​ដោយ​អាការ​ស្ងៀម​។​ ​ចំណែកខាង​ពួក​សក្យៈ​ ​អ្នកក្រុង​កបិលវត្ថុ​ ​ដឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទទួល​និមន្តន៍​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំលា​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​រួចហើយ​ ​នាំគ្នា​ចូល​ទៅកាន់​សន្ថាគារ​សាលា​ថ្មី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​នាំគ្នា​ចាត់ចែង​សន្ថាគារ​សាលា​ ​ឲ្យ​មាន​កម្រាល​គ្រប់​អន្លើ​ ​ហើយ​ក្រាល​អាសនៈ​ទាំងឡាយ​ ​រួច​តំ​កល់​ក្អម​ទឹក​ទុក​ ​អុជ​ប្រទីប​ប្រេង​រួចហើយ​ ​នាំគ្នា​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទីសម​គួរ​។​ ​លុះ​ពួក​សក្យៈ​ ​អ្នកក្រុង​កបិលវត្ថុ​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ខ្ញុំ​ព្រះអង្គ​ ​បាន​ចាត់ចែង​នូវ​សន្ថាគារ​សាលា​ ​ឲ្យ​មាន​កម្រាល​គ្រប់​អន្លើ​ ​បាន​ក្រាល​អាសនៈ​ទាំងឡាយ​ ​បាន​តំ​កល់​ក្អម​ទឹក​ទុក​ ​និង​អុជ​ប្រទីប​ប្រេង​ទុក​រួចស្រេច​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​សំគាល់​នូវ​កាល​នៃ​ពុទ្ធដំណើរ​ ​ក្នុង​កាល​ឥឡូវនេះ​ចុះ​។​
ថយ | ទំព័រទី ៤១ | បន្ទាប់