ពិចារណា​ដូច្នេះ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ដោយ​របស់​ខ្ចីគេ​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​មាន​ច្រើនប្រការ​ ​ក្នុង​កាម​ទាំងនេះ​ ​យ៉ាងនោះ​ឯង​។​បេ​។​ ​ក៏​ចំរើន​ឧបេក្ខា​នោះ​ឯង​។​
 [​៥៣​]​ ​ម្នាល​គហបតី​ ​ដូចជា​ដងព្រៃ​ស្តុក​ ​នៅ​ជិត​ស្រុក​ ​ឬ​និគម​ ​មាន​ដើមឈើ​ក្នុង​ព្រៃ​នោះ​ ​ជា​ឈើ​មាន​ផ្លែ​ផ្អែម​ផង​ ​មាន​ផ្លែ​ដ៏​ច្រើន​ផង​ ​សូម្បី​ផ្លែ​ណាមួយ​ ​ក៏​មិន​ជ្រុះ​ចុះ​លើ​ផែនដី​ឡើយ​ ​ទើប​មាន​បុរស​ម្នាក់​ ​ជា​អ្នក​ត្រូវការ​ដោយ​ផ្លែ​ ​ស្វែងរក​ផ្លែ​ ​ត្រាច់​ទៅ​ស្វែងរក​ផ្លែ​ ​ក៏​ដើរមក​ដល់​ ​បុរស​នោះ​ ​ដើរចូល​ទៅកាន់​ដងព្រៃ​នោះ​ ​ឃើញ​ដើមឈើ​នោះ​ ​មាន​ផ្លែ​ផ្អែម​ផង​ ​មាន​ផ្លែ​ច្រើន​ផង​ ​ទើប​បុរស​នោះ​ ​គិត​យ៉ាងនេះ​ថា​ ​ឈើ​នេះឯង​មាន​ផ្លែ​ផ្អែម​ផង​ ​មាន​ផ្លែ​ច្រើន​ផង​ ​សូម្បី​ផ្លែ​ណាមួយ​ ​ក៏​មិន​ជ្រុះ​ចុះ​លើ​ផែនដី​ឡើយ​ ​ឯ​អាត្មាអញ​ ​ក៏​ចេះ​ឡើង​ឈើ​ដែរ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ឡើង​កាន់​ដើមឈើ​នេះ​ ​ហើយ​ទំពាស៊ី​ត្រាតែ​ឆ្អែត​ផង​ ​ដក់​ថ្នក់​ផង​ ​លុះ​បុរស​នោះ​គិត​ហើយ​ ​ក៏​ឡើង​កាន់​ដើមឈើ​នោះ​ ​ទំពាស៊ី​ត្រាតែ​ឆ្អែត​ផង​ ​
ថយ | ទំព័រទី ៧៧ | បន្ទាប់