ដោយ​កាយសុចរិត​ ​ប្រកបដោយ​វចីសុចរិត​ ​ប្រកបដោយ​មនោសុចរិត​ ​ជា​អ្នក​មិន​តិះដៀល​ព្រះ​អរិយបុគ្គល​ ​មាន​សេចក្តី​យល់​ត្រូវ​ ​ប្រកាន់​នូវ​អំពើ​តាម​សេចក្តី​យល់​ត្រូវ​ ​សត្វ​ទាំងនោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​ក៏​រមែង​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​។​ ​ពួក​សាវ័ក​ ​មាន​ចក្ខុ​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​បានឃើញ​នូវ​ពួក​សត្វ​កំពុង​ច្យុត​ ​កំពុង​កើត​ ​ជា​សត្វ​ថោកទាប​ខ្លះ​ ​ខ្ពង់ខ្ពស់​ខ្លះ​ ​មាន​វណ្ណៈ​ល្អ​ខ្លះ​ ​មាន​វណ្ណៈ​អាក្រក់​ខ្លះ​ ​មាន​គតិ​ល្អ​ខ្លះ​ ​មាន​គតិ​អាក្រក់​ខ្លះ​ ​កំណត់​ដឹង​នូវ​ពួក​សត្វ​ ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម​របស់​ខ្លួន​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​ឧទាយិ​ ​ដូចជា​ផ្ទះ​ពីរ​ខ្នង​មាន​ទ្វារ​ ​បុរស​មាន​ចក្ខុ​ ​ឈរ​នៅត្រង់​កណ្តាល​ផ្ទះ​ទាំងពីរ​ខ្នង​នោះ​ ​ក៏​មើលឃើញ​ពួក​មនុស្ស​ ​ដែល​កំពុង​ចូល​មក​ក្តី​ ​ចេញទៅ​ក្តី​ ​ដើរទៅ​ក្តី​ ​ដើរមក​ក្តី​ ​យ៉ាងណា​ ​ម្នាល​ឧទាយិ​ ​បដិបទា​ដែល​តថាគត​ ​បាន​សំដែង​ហើយ​ ​ដល់​សាវ័ក​ទាំងឡាយ​ ​ដែល​ជាហេតុ​ឲ្យ​ពួក​សាវ័ក​ ​របស់​តថាគត​ ​បាន​ប្រតិបត្តិ​ ​ហើយ​បាន​នូវ​ចក្ខុ​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​បានឃើញ​ពួក​សត្វ​ ​ដែល​កំពុង​ច្យុត​ ​កំពុង​កើត​ ​ជា​សត្វ​ថោកទាប​ខ្លះ​ ​ខ្ពង់ខ្ពស់​ខ្លះ​ ​មាន​វណ្ណៈ​ល្អ​ខ្លះ
ថយ | ទំព័រទី ១៨៥ | បន្ទាប់