តែង​ពោល​ថា​ ​បុគ្គល​ត្រូវ​ស្គាល់​សីល​នោះ​។​ ​សីល​ទាំងឡាយ​ ​ជាអកុសល​ ​កើតអំពី​អកុសលចិត្ត​ ​(​ទាំង១២​)​ ​នេះ​ ​ម្នាល​នាយ​ជាងឈើ​ ​តថាគត​ ​តែង​ពោល​ថា​ ​បុគ្គល​ត្រូវ​ស្គាល់​សីល​នោះ​។​ ​សីល​ទាំងឡាយ​ជាអកុសល​ក្នុង​លោក​នេះ​ ​រលត់​ឥតមាន​សេសសល់​ ​ម្នាល​នាយ​ជាងឈើ​ ​តថាគត​ ​តែង​ពោល​ថា​ ​បុគ្គល​ត្រូវ​ស្គាល់​សីល​នោះ​។​ ​បុគ្គល​ប្រតិបត្តិ​យ៉ាងនេះ​ ​ឈ្មោះថា​ ​ប្រតិបត្តិ​ដើម្បី​រំលត់​សីល​ជាអកុសល​ ​ម្នាល​នាយ​ជាងឈើ​ ​តថាគត​ ​តែង​ពោល​ថា​ ​បុគ្គល​ត្រូវ​ស្គាល់​សីល​នោះ​។​ ​នេះ​ពួក​សីល​ជាកុសល​ ​ម្នាល​នាយ​ជាងឈើ​ ​តថាគត​តែង​ពោល​ថា​ ​បុគ្គល​ត្រូវ​ស្គាល់​សីល​នោះ​។​ ​សីល​ទាំងឡាយ​ជាកុសល​ ​កើតមក​អំពី​កុសល​ចិត្ត​នេះ​ ​ម្នាល​នាយ​ជាងឈើ​ ​តថាគត​ ​តែង​ពោល​ថា​ ​បុគ្គល​ត្រូវ​ស្គាល់​សីល​នោះ​។​ ​សីល​ទាំងឡាយ​ ​ជាកុសល​ ​ក្នុង​លោក​នេះ​ ​រលត់​ឥត​សេសសល់​ ​ម្នាល​នាយ​ជាងឈើ​ ​តថាគត​ ​តែង​ពោល​ថា​ ​បុគ្គល​ត្រូវ​ស្គាល់​សីល​នោះ​។​ ​បុគ្គល​ ​អ្នកប្រតិបត្តិ​យ៉ាងនេះ​ ​ឈ្មោះថា​ ​ប្រតិបត្តិ​ ​ដើម្បី​រំលត់​សីល​ជាកុសល​ ​ម្នាល​នាយ​ជាងឈើ​ ​តថាគត​ ​តែង​ពោល​ថា​ ​បុគ្គល​ត្រូវ​ស្គាល់​បុគ្គល​នោះ​។​ ​នេះ​ពួក​សង្កប្បៈ​ ​ជាអកុសល​ ​ម្នាល​នាយ​ជាងឈើ​ ​តថាគត​ ​តែង​ពោល​ថា​ ​បុគ្គល​ត្រូវ​ស្គាល់​សង្កប្បៈ​នោះ​។​ ​សង្កប្បៈ​ជាអកុសល​ ​កើតមក​អំពី​អកុសលចិត្ត​នេះ​ ​ម្នាល​នាយ​ជាងឈើ​ ​តថាគត​ ​តែង​ពោល​ថា​ ​បុគ្គល​ត្រូវ​ស្គាល់​សង្កប្បៈ​នោះ​។​ ​
ថយ | ទំព័រទី ១៩៥ | បន្ទាប់