នាង​ជនបទ​កល្យាណី​នោះ​ថា​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​ ​គោត្រ​យ៉ាងនេះ​។​បេ​។​ ​ជា​ស្ត្រី​ខ្ពស់​ឬ​ទាប​ ​ឬក៏​កណ្តាល​ ​ជា​ស្ត្រី​សម្បុរ​ខ្មៅ​ ​ឬ​ខ្មៅស្រអែម​ ​ឬក៏​ខ្មៅស្រស់​ ​(​នៅ​)​ក្នុង​ស្រុក​ ​ឬ​និគម​ ​ឬក៏​នគរ​ឯណោះ​ ​ដូច្នេះ​ដែរ​ឬទេ​។​ ​បុរស​នោះ​ ​លុះ​គេ​សួរ​ដូច្នេះហើយ​ ​ក៏​ប្រាប់​ថា​ ​ខ្ញុំ​មិន​ស្គាល់​ទេ​។​ ​ពួក​ជន​ ​ក៏​សួរ​បុរស​នោះ​ ​យ៉ាងនេះ​ទៀត​ថា​ ​នែ​បុរស​ដ៏​ចំរើន​ ​អ្នក​មិន​ស្គាល់​ ​មិនឃើញ​នូវ​ស្រី​ណា​ ​អ្នក​ប្រាថ្នា​ចង់បាន​នូវ​ស្រី​នោះ​ ​ឬអ្វី​។​ ​បុរស​នោះ​ ​លុះ​គេ​សួរ​ដូច្នេះហើយ​ ​ក៏​ប្រាប់​ថា​ ​បាទ​។​ ​ម្នាល​ក​ច្ចា​នៈ​ ​អ្នក​សំគាល់​នូវ​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​កាលបើ​ដូច្នោះ​ ​សំដី​របស់​បុរស​នោះ​ ​ក្រែង​យកជាការ​មិនបានទេ​ដឹង​។​ ​ពិតមែនហើយ​ព្រះ​គោតម​ដ៏​ចំរើន​ ​កាលបើ​ដូច្នោះ​ ​សំដី​របស់​បុរស​នោះ​ ​នឹង​យកជាការ​មិនបានទេ​។​ ​ម្នាល​ក​ច្ចា​នៈ​ ​អ្នក​និយាយ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពន្លឺ​ណា​ ​ដែល​រក​ពន្លឺ​ឯទៀត​លើសលុប​ជាង​ ​ឬ​ប្រសើរ​ជាង​គ្មាន​ ​ពន្លឺ​នោះ​ ​ឈ្មោះថា​ ​ពន្លឺ​ថ្លៃថ្លា​ ​ដូច្នេះ​ផង​ ​ទាំង​មិនកំណត់​នូវ​ពន្លឺ​នោះ​ផង​ ​ក៏​យ៉ាងនោះ​ឯង​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​កែវ​ពៃទូរ្យ​ ​ស្អាត​ល្អ​ ​មាន​ពន្លឺ​ ​
ថយ | ទំព័រទី ២៣៣ | បន្ទាប់