[​១៧៥​]​ ​ម្នាល​អានន្ទ​ ​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​គង់នៅ​ក្នុង​ឥសិបតន​មិគទាយវ័ន​ ​ជិត​ក្រុង​ពារាណសី​នោះ​។​ ​ម្នាល​អានន្ទ​ ​ព្រះរាជា​ដែន​កាសី​ ​ទ្រង់ព្រះ​នាម​កិកិ​ ​បានឮ​ដំណឹង​ថា​ ​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ពុទ្ធដំណើរ​មកដល់​ក្រុង​ពារាណសី​ហើយ​ ​ឥឡូវ​ទ្រង់​គង់នៅ​ក្នុង​ឥសិបតន​មិគទាយវ័ន​ ​ជិត​ក្រុង​ពារាណសី​។​ ​ម្នាល​អានន្ទ​ ​វេលា​នោះ​ ​ព្រះរាជា​ដែន​កាសី​ ​ទ្រង់ព្រះ​នាម​កិកិ​ ​បង្គាប់​រាជបុរស​ ​ឲ្យ​រៀបចំ​យាន​ដ៏​ល្អ​ៗ​ ​ហើយ​ឡើង​គង់​យាន​ដ៏​ល្អ​ ​ស្តេច​ចេញទៅ​អំពី​ក្រុង​ពារាណសី​ ​ដោយ​យាន​ដ៏​ល្អ​ៗ​ ​ដោយ​ព្រះ​រាជានុភាព​ដ៏​ប្រសើរ​ ​ដើម្បី​គាល់​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​លុះ​បរ​យាន​ទៅ​ទល់​ត្រឹម​ទី​ ​ដែល​ល្មម​ឈប់​យាន​ហើយ​ ​ក៏​ចុះ​អំពី​យាន​ ​ទ្រង់​ស្តេច​ទៅ​ដោយ​ព្រះបាទ​ទទេ​ ​ចូល​សំដៅ​ទៅ​គាល់​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​លុះ​ស្តេច​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​រួច​ប្រថាប់​ក្នុង​ទីសម​គួរ​។​
ថយ | ទំព័រទី ២៥៥ | បន្ទាប់