ថា​ ​ជាតិ​កំណើត​របស់​អញ​ ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើរួចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ក្រៅពី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​បណ្តា​ព្រះអរហន្ត​ទាំងឡាយ​ ​អង្គុលិមាល​មាន​អាយុ​ ​រាប់ថាជា​ព្រះអរហន្ត​មួយ​រូប​ដែរ​។​ ​
 [​២៩៤​]​ ​លំដាប់នោះ​ ​អង្គុលិមាល​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ចូល​ទៅ​ ​ដើម្បី​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​មនុស្សដទៃ​ ​យក​ដុំដី​គ្រវែងចោល​ ​ធ្លាក់​ទៅលើ​កាយ​អង្គុលិមាល​ ​មាន​អាយុ​ក៏​មាន​ ​មនុស្សដទៃ​យក​ដម្បង​គ្រវែងចោល​ ​ធ្លាក់​ទៅលើ​កាយ​អង្គុលិមាល​មាន​អាយុ​ក៏​មាន​ ​មនុស្សដទៃ​ ​យក​ក្រួស​ផ្ទាត់​ធ្លាក់​ទៅលើ​កាយ​អង្គុលិមាល​មាន​អាយុ​ក៏​មាន​។​ ​គ្រានោះ​ ​អង្គុលិមាល​មាន​អាយុ​ ​(​មានរបួស​)​ ​បែក​សីសៈ​ ​ហូរឈាម​ ​បែក​បាត្រ​ ​រហែក​សង្ឃាដិ​ ​ក៏​ដើរចូល​ទៅ​គាល់​ព្រះមានបុណ្យ​។​ ​ព្រះមានបុណ្យ​ ​បាន​ទត​ឃើញ​អង្គុលិមាល​មាន​អាយុ​ ​កំពុង​ដើរមក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ត្រាស់​ទូន្មាន​អង្គុលិមាល​មាន​អាយុ​ ​ដូច្នេះ​ថា​ ​
ថយ | ទំព័រទី ៤៣៣ | បន្ទាប់