គ្រានោះ​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​ត្រាស់​ហៅ​បុរស​ម្នាក់​មក​ថា​ ​ម្នាល​បុរស​អើយ​ ​ចូរ​ឯង​មក​អាយ​ ​ឯង​ចូរ​ទៅ​ ​ឯ​ព្រះ​អានន្ទ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ចូរ​ថ្វាយបង្គំ​ព្រះបាទ​ ​នៃ​ព្រះ​អានន្ទ​មាន​អាយុ​ដោយ​ក្បាល​ ​តាម​ពាក្យ​របស់​អញ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ព្រះបាទ​បសេនទិកោសល​ ​សូម​ថ្វាយបង្គំ​ព្រះបាទ​ ​នៃ​ព្រះ​អានន្ទ​មាន​អាយុ​ ​ដោ​យសិរ្សៈ​ ​រួចហើយ​ ​ចូរ​ពោល​យ៉ាងនេះ​ ​តទៅទៀត​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​បើ​ព្រះ​អានន្ទ​មិន​មាន​កិច្ច​ណាមួយ​ ​ដែល​គួរ​ធ្វើ​ដោយ​ប្រញាប់​ទេ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​ព្រះ​អានន្ទ​ ​អនុគ្រោះ​រង់ចាំ​ ​មួយរំពេច​សិន​។​ ​បុរស​នោះ​ ​ទទួល​ព្រះរាជឱង្ការ​ព្រះបាទ​បសេនទិកោសល​ថា​ ​ព្រះករុណា​វិសេស​ ​ព្រះ​សម្មតិទេព​ ​ហើយ​ចូល​ទៅ​រក​ព្រះ​អានន្ទ​មាន​អាយុ​ ​ត្រង់កន្លែង​ដែល​លោក​គង់នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​អានន្ទ​មាន​អាយុ​ ​ដោយ​គោរព​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​បុរស​នោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ព្រះបាទ​បសេនទិកោសល​ ​សូម​ថ្វាយបង្គំ​ព្រះបាទ​ ​នៃ​ព្រះ​អានន្ទ​មាន​អាយុ​ ​ដោ​យសិរ្សៈ​ ​បពិត្រ​លោក​
ថយ | ទំព័រទី ៤៥៧ | បន្ទាប់