គ្រានោះ​ឯង​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់ព្រះ​រាជដំណើរ​ទៅ​ ​ដោយ​ព្រះ​ទីនាំង​នាគេន្ទ្រ​ ​ដរាបដល់​ទី​ ​ដែល​គួរ​ដំរី​ទៅ​បាន​ ​ហើយ​ទ្រង់​ចុះ​ ​អំពី​ព្រះ​ទីនាំង​នាគេន្ទ្រ​ ​ស្តេច​ទៅ​ដោយ​ព្រះ​បាទា​ ​ចូល​ទៅត្រង់​ទី​ ​ដែល​ព្រះ​អានន្ទ​មាន​អាយុ​ ​គង់នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ថ្វាយបង្គំ​ព្រះ​អានន្ទ​មាន​អាយុ​ ​ដោយ​គោរព​ ​ហើយ​គង់នៅ​ ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​គង់នៅ​ ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទ្រង់​ត្រាស់​ពាក្យ​នេះ​ ​ទៅ​រក​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​ព្រះ​អានន្ទ​មាន​អាយុ​ ​និមន្ត​គង់​លើ​កម្រាល​ទីនាំង​ដំរី​នេះ​ចុះ​។​ ​ព្រះ​អានន្ទ​មាន​អាយុ​តប​ថា​ ​ថ្វាយព្រះពរ​មហារាជ​ ​សូម​ព្រះអង្គ​គង់​ចុះ​ ​អាត្មាអញ​ ​អង្គុយ​លើ​អាសនៈ​របស់​ខ្លួន​បាន​ហើយ​។​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​បម្រុងទុក​។​
 [​៣១៣​]​ ​លុះ​ព្រះបាទ​បសេនទិកោសល​ ​គង់​ស៊ប់​ហើយ​ ​ទ្រង់​ត្រាស់​ពាក្យ​នេះ​ ​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​កាយសមាចារ​ ​(​ការប្រព្រឹត្តិ​ល្អ​ដោយ​កាយ​)​ ​ណា​ ​ដែល​គួរឲ្យ​ពួក​សមណព្រាហ្មណ៍​ ​ជា​អ្នកប្រាជ្ញ​ ​ពោលទោស​បាន​ ​តើ​ព្រះមានព្រះភាគ​ ​អង្គ​នោះ​ ​ប្រព្រឹត្ត​កាយសមាចារ​ ​មាន​សភាព​ដូច្នោះ​ ​ដែរ​ឬទេ​។​
ថយ | ទំព័រទី ៤៥៩ | បន្ទាប់