បិត្តិវិស័យក្តី ពួកមនុស្សក្តី ណាប្រសើរជាង។ បពិត្រព្រះសារីបុត្រដ៏ចំរើន ពួកមនុស្ស ប្រសើរជាងបិត្តិវិស័យ។ ម្នាលធនញ្ជានិ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច ពួកមនុស្សក្តី ពួកទេវតា ដែលនៅក្នុងឋានចាតុម្មហារាជិកៈក្តី ណាប្រសើរជាងណា។ បពិត្រព្រះសារីបុត្រដ៏ចំរើន ពួកចាតុម្មហារាជិកទេវតា ប្រសើរជាងពួកមនុស្ស។ ម្នាលធនញ្ជានិ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច ពួកចាតុម្មហារាជិកទេវតាក្តី ពួកតាវត្តឹសទេវតាក្តី ណាប្រសើរជាងណា។ បពិត្រព្រះសារីបុត្រដ៏ចំរើន ពួកតាវត្តឹសទេវតា ប្រសើរជាងពួកចាតុម្មហារាជិកទេវតា។ ម្នាលធនញ្ជានិ អ្នកសំគាល់ហេតុនោះ ដូចម្តេច ពួកតាវត្តឹសទេវតាក្តី ពួកយាមទេវតាក្តី ណាប្រសើរជាងណា។ បពិត្រព្រះសារីបុត្រដ៏ចំរើន ពួកយាមទេវតា ប្រសើរជាងពួកតាវត្តឹសទេវតា។ ម្នាលធនញ្ជានិ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច ពួកយាមទេវតាក្តី ពួកតុសិតទេវតាក្តី ណាប្រសើរជាងណា។ បពិត្រព្រះសារីបុត្រដ៏ចំរើន