ដដែលថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប។បេ។ ជាញាតិនឹងព្រះព្រហ្ម។
[៣៩] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះដូចម្តេច ក្សត្រិយ៍ ជាព្រះរាជាក្នុងលោកនេះ បានមុទ្ធាភិសេកហើយ ប្រជុំពួកបុរស មានជាតិផ្សេងៗ ចំនួន១០០នាក់ ដោយព្រះតម្រាស់ថា អ្នកដ៏ចម្រើនទាំងឡាយចូរមក បណ្តាពួកបុរសទាំងនោះ ពួកបុរសណា ដែលចេញអំពីពួកខត្តិយត្រកូលក្តី ព្រាហ្មណត្រកូលក្តី រាជញ្ញត្រកូលក្តី មកចួបជុំគ្នាហើយ ពួកបុរសនោះ ចូរកាន់យកពំនួតភ្លើងខាងលើ ដែលធ្វើពីឈើស្រាយក្តី ឈើខ្លឹមក្តី ដើមស្រល់ក្តី ដើមចន្ទន៍ក្តី ដើមឈូកក្រហមក្តី ហើយចូរពួតភ្លើង ចូរធ្វើភ្លើងឲ្យកើត ប្រាកដឡើង មួយទៀត អ្នកដ៏ចម្រើនទាំងឡាយ ចូរមក បណ្តាពួកបុរសទាំងនោះ ពួកបុរសណា ដែលចេញអំពីពួកចណ្ឌាលត្រកូលក្តី នេសាទត្រកូលក្តី វេណុត្រកូល (ត្រកូលអ្នកត្បាញឫស្សី)ក្តី រថការត្រកូល (ត្រកូលជាងរថ)ក្តី បុក្កុសត្រកូល (ត្រកូលអ្នកចាក់សម្រាម)ក្តី មកចួបជុំគ្នាហើយ ពួកបុរសនោះ ចូរកាន់យកពំនួតភ្លើងខាងលើ ដែលធ្វើពីស្នូកឆ្កែក្តី ស្នូកជ្រូកក្តី ស្នូកជាងជ្រលក់ក្តី ដើមល្ហុងប្រេងក្តី ហើយចូរពួតភ្លើង ចូរធ្វើភ្លើងឲ្យកើតប្រាកដឡើង ដូច្នេះ