​បិ​ត្តិ​វិស័យ​ក្តី​ ​ពួក​មនុស្ស​ក្តី​ ​ណា​ប្រសើរ​ជាង​។​ ​បពិត្រ​ព្រះ​សារីបុត្រ​ដ៏​ចំរើន​ ​ពួក​មនុស្ស​ ​ប្រសើរ​ជាង​បិ​ត្តិ​វិស័យ​។​ ​ម្នាល​ធន​ញ្ជា​និ​ ​អ្នក​សំគាល់​នូវ​ហេតុ​នោះ​ ​ដូចម្តេច​ ​ពួក​មនុស្ស​ក្តី​ ​ពួក​ទេវតា​ ​ដែល​នៅក្នុង​ឋាន​ចា​តុ​ម្ម​ហា​រាជិ​កៈ​ក្តី​ ​ណា​ប្រសើរ​ជាង​ណា​។​ ​បពិត្រ​ព្រះ​សារីបុត្រ​ដ៏​ចំរើន​ ​ពួក​ចាតុម្មហារាជិក​ទេវតា​ ​ប្រសើរ​ជាង​ពួក​មនុស្ស​។​ ​ម្នាល​ធន​ញ្ជា​និ​ ​អ្នក​សំគាល់​នូវ​ហេតុ​នោះ​ ​ដូចម្តេច​ ​ពួក​ចាតុម្មហារាជិក​ទេវតា​ក្តី​ ​ពួក​តា​វត្តឹ​សទេ​វតា​ក្តី​ ​ណា​ប្រសើរ​ជាង​ណា​។​ ​បពិត្រ​ព្រះ​សារីបុត្រ​ដ៏​ចំរើន​ ​ពួក​តា​វត្តឹ​សទេ​វតា​ ​ប្រសើរ​ជាង​ពួក​ចាតុម្មហារាជិក​ទេវតា​។​ ​ម្នាល​ធន​ញ្ជា​និ​ ​អ្នក​សំគាល់ហេតុ​នោះ​ ​ដូចម្តេច​ ​ពួក​តា​វត្តឹ​សទេ​វតា​ក្តី​ ​ពួក​យាមទេវតា​ក្តី​ ​ណា​ប្រសើរ​ជាង​ណា​។​ ​បពិត្រ​ព្រះ​សារីបុត្រ​ដ៏​ចំរើន​ ​ពួក​យាមទេវតា​ ​ប្រសើរ​ជាង​ពួក​តា​វត្តឹ​សទេ​វតា​។​ ​ម្នាល​ធន​ញ្ជា​និ​ ​អ្នក​សំគាល់​នូវ​ហេតុ​នោះ​ ​ដូចម្តេច​ ​ពួក​យាមទេវតា​ក្តី​ ​ពួក​តុសិត​ទេវតា​ក្តី​ ​ណា​ប្រសើរ​ជាង​ណា​។​ ​បពិត្រ​ព្រះ​សារីបុត្រ​ដ៏​ចំរើន​
ថយ | ទំព័រទី ១៩៧ | បន្ទាប់